បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនស្ត្រី២នាក់រឿងជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ស៊ូ សៀង ភេទស្រី អាយុ៧២ឆ្នាំ និងទី២.ឈ្មោះ ស៊ឹម ច្រឹប ភេទស្រីអាយុ ៤៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសែនសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមួលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ការ ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលការណែនាំ និងវិធាន ការពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបកម្លាំង ជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នឹងរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទម្សៅក្រាមសថ្លា ចំនួន៣០កូនថង់ ថ្នាំគ្រាប់ប្រភេទ WY មួយចំនួន ដែលបង្ក្រាបនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកយ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីជាជនសង្ស័យ២នាក់ រួមនិងវត្ថុតាងគ្រឿងញៀន ត្រូវបាន បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនទៅជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ ប៉ោយប៉ែត

Share.