តារាសម្ដែង អឿន រ៉ូហ្សា ទើបតែបានចូលរួមសម្ដែងក្នុងកម្មវិធី និងខ្សែភាពយន្តភាគ «គ្រួសារសុខសាន្ត» ហើយនាងសម្ដែងជា «ច័ន្ទ» ដែលមានអត្តចរឹតបែបស្ងប់ស្ងាត់។ ក្នុងភាពយន្តភាគនេះដែរ ក៏មានការចូលរួមសម្ដែងពីតារាភេទទី ៣ ដែលបង្ហាញពីការគាំទ្រចំពោះ LGBTQ។

ជាទស្សនៈរបស់តារាស្រីរូបនេះបានលើកឡើងថា កញ្ញាមិនបង្ហាញជំហររើសអើងចំពោះមនុស្សមានភេទទី៣ ឬក្រុមអ្នកស្រឡាញ់ភេទដូចគ្នា តែកញ្ញាគាំទ្រចំពោះក្ដីស្រឡាញ់របស់ពួកគេ ដោយកញ្ញាលើកឡើងថា ក្ដី​ស្រឡាញ់​កើត​មក​អាស្រ័យ​លើ​ខ្លួនឯង​មិន​អាច​បង្ខំ​បាន​។

កញ្ញា អឿន រ៉ូហ្សា បានបន្តលើកឡើងថា មិនសំខាន់ចំពោះអារម្មណ៍ស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នានោះទេ សំខាន់គឺយើងរស់នៅជាខ្លួនឯង និងសប្បាយចិត្តនូវអ្វីដែលយើងខ្លួនឯង។

ចង់ដឹងថា កញ្ញា អឿន រ៉ូហ្សា មានមតិបែបណាខ្លះទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.