នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក អុីវ សារី ប្រធានការិយាល័យអប់រំកាយ និងកីឡា តំណាងលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើពិធីចុះហត្ថលេខានាំចូលកូតាកីឡាករបរទេស ដើម្បីចូលរួមជួយពង្រឹងក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ ក្នុងពានរង្វាន់ជ្រើសរើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២២។

កីឡាករ៣រូបមានដូចជា៖
– CHARREAU FLORIAN
– KABANGU NATHAN
– KOROMA SANTIGIE។

បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់លោក ផន រស្មីពេជ្រ កំពុងស្ថិតនៅលេខរៀងទី៨ ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ៣ និងចាញ់៤ មាន៩ពិន្ទុ៕

Share.