ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ខែមិថុនាឆ្មាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជន ជាប់ចោទចំនួន២នាក់ឲ្យជាប់ពន្ធធនាគារអស់មួយជីវិភាពក្នុងម្នាក់ៗពាក់ព័ន្ធនឹងករណី គ្រឿងញៀនជិត១០គីឡូក្រាម។

ជនសង្ស័យទាំង២នាក់រួមមាន៖១.ឈ្មោះ JIA ZHIYANG  ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិចិន ( មេក្លោង ធ្លាប់ជាប់គុក១ឆ្នាំ  ទើបចេញពីគុកបាន៣ខែពីបទរំលោភលើសេចក្តីទុកចិត្ត )និងទី២.ឈ្មោះ ZHANG LEILIN  ភេទប្រុស អាយុ២៦ឆ្នាំជនជាតិចិន។ ជនជាប់ចោទទាំង២នាក់ក្រៅពីត្រូវដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ក៏ត្រូវបង់ពិន័យ ម្នាក់ៗ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ ដោយមានការ សម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអម សាលាដំបូងរាជធានី ភ្នំពេញ ។ការបង្រ្កាបករណីគ្រឿងញៀននេះដោយអនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្ដមសេនីយ៍  សន្តិបណ្ឌិត នេត  សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយ ឧត្ដមសេនីយ៍  ម៉ក់ ជីតូ  អគ្គស្នងការរង ទទួលផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់  លោកឧត្ដមសេនីយ៍ឯក ឡឹក  វណ្ណៈ  នាយកមន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន កាលពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧)បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខ បូរី ប៉េងហួត(បឹងស្នោ ) នៅតាមលើផ្លូវជាតិ លេខ១និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥  ផ្លូវ P០៤  ក្នុងបូរីប៉េងហួត(បឹង ស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ  រាជធានី ភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងចាប់យកមាន៖គ្រឿងញៀន ប្រភេទ មេតំ ហ្វេតាមីន (ICE) សរុប ៩.៧៨៣,៧៣ ក្រាម៕

អត្ថបទ៖ចតុមុខ

Share.