ប្រភព​នៅ​ក្នុង​ប្រតិបត្តិការ​បាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​ TASS ថា នាវា​បរទេស​ទី​១ ឈ្មោះ Azov Concord ដែល​ជា​នាវា​បរទេស​ដំបូង​គេ​ ដែល​ចេញ​ដំណើរ​ពី​កំពង់​ផែ​ Mariupol តាម​ច្រក​របៀង​មនុស្ស​ធម៌​ដែល​រៀប​ចំ​ដោយ​យោធា​រុស្ស៊ី​ កាល​ពី​​ថ្ងៃ​ទី ១៨ ខែ មិថុនា​ ប៉ុន្ដែត្រូវ​ពន្យា​ពេល​ព្រោះ​តែ​រង់​ចាំ​ការ​អនុញ្ញាត​ពី​គយ​ និង ការ​ទូ​ទាត់​សេវា​ព្រំដែន​កំពង់​ផែ​។​

ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​ពន្យា​ពេល​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​ ២០ ខែ មិថុនា សប្ដាហ៍នេះ ដោយ​នាវា​បាន​ចេញ​ដំណើរ​ជា​បណ្ដោះ​អាសន្ន​ទៅ​កាន់​កំពង់​ផែ​ Novorossiysk អម​ដោយ​នាវា​ចម្បាំង​រុស្ស៊ី​។ ទាក់​ទង​នឹង​ការ​បង់​សេវា​ព្រំដែន​ប្រភព​មិន​បាន​បញ្ជាក់​ ឬ ផ្ដល់​ពី​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ទឹកប្រាក់​នៃ​ការ​ទូទាត់​នោះ​ឡើយ​។

ក្នុងចំណោម​នាវា​បរទេស​ចំនួន​ ៥បន្ថែមទៀត​នៅ​កំពង់​ផែ Mariupol នាវា​ប៊ុលហ្គារី​ ឈ្មោះ Tsarevna ទំនង​ជា​នឹង​ចេញ​ដំណើរ​បន្ទាប់ ខណៈការ​រៀប​ចំ​បច្ចេកទេស​ និង ការងារ​ឯកសារ​ជិត​បំពេញ​រួចរាល់៕

ប្រភព៖ TASS

Share.