ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីនគរបាលស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុល ទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ ហើយក៏រេចង្កូតមកឆ្វេងដៃបន្តទៅបុក របាំងថ្មចែក ផ្លូវឡើងលើស្ពាន បណ្តាលឲ្យបាក់អស់២កង់ រថយន្តខ្ទិចផ្នែកខាងមុខយ៉ាងដំណំ ហេតុ ការណ៍ នេះកើតឡើងកាលវេលាម៉ោង១ និង២០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ស្ថិតតាមបណ្ដោយផ្លូវវិថីព្រះនរោត្តម ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ទាល់មុខអគ្គស្នងការ នគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់រថយន្តមានឈ្មោះ លឹម គុណនរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាល ឋានន្ទរស័កិ្ត ព្រឹន្ទបាលទោរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបើករថយន្តម៉ាកតូយូ តា ព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល2.0869 ជិះតែម្នាក់ឯង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាក តូយូតាព្រូស មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុច កើតហេតុខាងលើបានជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ពេញទំហឹងបណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងដៃបន្តទៅបុករបាំងថ្មចែកផ្លូវឡើងលើស្ពានបែកបាក់របាំងថ្មអស់២កង់ ។

ចំណែករថយន្តខ្ទិចផ្នែកខាងមុខនិងដាច់កង់ខាងមុខខាងឆ្វេងទៅមុខលែងរួច ខូចខាត យ៉ាងដំណំ ។តែសំណាង ល្អមិនបង្កឲ្យនណាម្នាក់ រងរបួសនោះទេ ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ស្នងការាជធានី ភ្នំពេញមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ លី សុភាស់

Share.