ភ្នំពេញ÷ មនុស្សប្រុសស្រី 3 នាក់រងរបួសធ្ងន់ស្រាលក្នុងករណីបុរសម្នាក់បើករថយន្តបុកម៉ូតូកង់បីឥណ្ឌាក្រឡាបផ្ងារជើង។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 1IE-9594 ជិះគ្នា 3នាក់ ធ្វើនៅតាមបណ្ដោយផ្លូវលេខ 63 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងជាមួយផ្លូវលេខ 302 ក៏មានរថយន្ត TAKOMA ពណ៌ទឹកប្រាក់ 1គ្រឿងបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខភ្នំពេញ 2AR-3820 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកបុកពេញទំហឹង បណ្ដាលឲ្យកង់បីក្រឡាប់ផ្ងាជើង រងការខូចខាត ចំណែកឯអ្នកជិះនៅខាងក្នុង រងរបួសធ្ងន់ 2 នាក់ជានារី ចំណែកបុរសម្នាក់បើកបររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ រថយន្ត TAKOMA រងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ឯអ្នកបើកបរបងមិនមានរបស់នោះទេ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច នរគបាលចរាចរណ៍ផ្លូវគោកខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំ រថយន្តនិងកង់បីឥណ្ឌា យកទៅរក្សាទុកនៅអធិការដ្ថាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។

អត្ថបទ៖ លី សុភាស់

Share.