មហោស្រពអន្តរជាតិកម្ពុជាលើកទី១១ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះតទៅ ដែលប្រមូលម្ដុំភាពយន្ត ១៤៤ ចំណងជើងមកពី២៦ប្រទេសខុសៗគ្នា ដែលមានទាំងភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល។

ក្នុងនោះដែរ ភាពយន្ត «​បូឌីញស​»​ របស់សមិទ្ធករ នាង កាវិច ក៏មានវត្តមានក្នុងការបញ្ចាំងឱ្យមហាជនបានទស្សនាផងដែរ។ លោក នាង កា​វិច បាន​ដកស្រង់​ប្រវត្តិ​ពិត​របស់លោក​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​អាគារ​ប៊ូ​ឌីញដែលជា​សំណង់​ចាស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ មក​ផលិត​ជា​ខ្សែភាពយន្ដ​ដ៏មានគុណភាព។ ភាពយន្ដ​មួយ​នេះ បាន​ចូលទៅ​ដណ្ដើម​ពានរង្វាន់ នៅក្នុង​មហោស្រព​ភាពយន្ត ក្រុង​Venice លើក​ទី ៧៨ នៅ​ប្រទេស​អ៊ីតាលី កាល​ដើមខែ​កញ្ញាឆ្នាំមុន និង​បាន​នាំ​មោទកភាព​ជូន​កូន​ខ្មែរ​គ្រប់រូប។

សម្រាប់​ផលិតករ​ខ្មែរ លោក នាង កា​វិច ជា​កូន​ខ្មែរ និង​ផលិតករ​ខ្មែរ​ទី១ ដែល​បាន​នាំយក​ខ្សែភាពយន្ត​ទៅ​ប្រកួតប្រជែង​ក្នុង​មហោស្រព​អន្តរជាតិ ក្រុង Venice ដែលជា​មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​ចំណាស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

ក្រៅពីនោះ ខ្សែភាពយន្ត​នេះ ធ្លាប់​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងនៅ​រោងភាពយន្ត​ប្រទេស​បារាំង និងបានធ្វើដំណើរទៅកាន់ទីក្រុងបែលស៊ីក មហោស្រពភាពយន្ដ Namur International French Language Film Festival ទីក្រុងឡុងដ៍ ក្នុងមហោស្រព BFI London Film Festival ទីក្រុងប៊ូសាន មហោស្រព Busan International Film Festival និងទីក្រុងឈីកាហ្គូ Chicago Film Festivalផងដែរ។

តទៅនេះ សូមស្ដាប់បទសម្ភាសន៍របស់លោក នាង កាវិច ចំពោះស្នាដៃ «​បូឌីញស​»​ ដែលគ្រោងបញ្ចាំងក្នុងមហោ​ស្រព​ភាពយន្ត​អន្តរ​ជាតិ​កម្ពុជា​៖

Share.