ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២០នាក់ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបាននារសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២២ រួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់ការសាកសួរ ពាក់ព័ន្ធបទល្មើស ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរៈសេនីយ៏ត្រី ថៃ គឹមសាន មេបញ្ជាការបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នៅត្រង់ចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដកហួតបាន វត្ថុតាង រូមមាន៖ ម្សៅសថ្លាចំនួន១៤កញ្ចប់. ទូរសព្ទដៃចំនួន០៣គ្រឿង. ដែកកេះចំនួន០៩.ជញ្ជីងថ្លឹងចំនួន០១. ប្រាក់រៀល២០០០០០រៀល .ឧបករណ៍សម្រាប់ជក់ចំនួន១៩.កន្ត្រៃចំនួន១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19 ចំនួន១ លិខិតឆ្លងដែនចំនួន១.និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

ហើយនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរៈសេនីយ៏ត្រី ឡុង គឹមហួរ នាយការិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ឯកឈុន ឈា បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ទៀតត្រង់ចំណុច (នៅលើទូកនេសាទចិនចតចោលយូរឆ្នាំមកហើយ) ស្ថិតក្នុងក្រុមទី២៦ភូមិ៣ ទំនប់រលកសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពេលចាប់ខ្លួនសមត្ថកិច្ច ដកហួតបានវត្ថុតាង រូមមាន៖ ម្សៅសថ្លា ចំនួន០៤កញ្ចប់តូចទម្ងន់ ០.៧ក្រាម. -លុយខ្មែរ ១០០.០០០៛ ដែកកេះ០៣ ទូរស័ព្ទដៃ ០៣គ្រឿង- ខ្សៀរជក់ ០៤ -លិខិតឆ្លងដែន(ចិន)០១ផងដែរ។

នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២នេះដែរដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបាន៩នាក់បន្ថែមទៀតត្រង់ចណុចស្ថិតក្រុម១១ភូមិ៣ សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ។ ដកហួតបានវត្ថុតាងរូមមាន៖ម្សៅសថ្លា ចំនួន០៥កញ្ចប់ទម្ងន់ ៥.៥៤ ក្រាម.ដែកកេះ ០៦ គ្រឿង ទូរស័ព្ទដៃ ០៤ គ្រឿង ខ្សៀរជក់ ០៤ គ្រឿង. ប្រាក់ ១២០០០០រៀលផងដែរ។

នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២នេះដែរ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត នៅត្រង់ចំណុចស្ថិតក្រុម១១ភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកហួតបានវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន០២កញ្ចប់ទម្ងន ០.៧៧ ក្រាម ដែកកេះ ០១-ដបជក់ ០១ ខ្សៀរជក់ ០៣គ្រឿង ដាវ. ០២ដើម លុយខ្មែរ ៥០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបួងនារសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតីវិធីនៃច្បាប់៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.