ផលិតករកុនអាមេរិក Jake Wachtel បានធ្វើដំណើរមកប្រទេសកម្ពុជា ក៏បានចាប់អារម្មណ៍អំពីជំនឿដ៏មុតមាំក្នុងព្រះពុទ្ធសាសនារបស់ប្រជាជនខ្មែរ។ លោកបានឮការលើកឡើងពីរឿងកម្មផល និងជាតិមុន ជាតិក្រោយ រហូតធ្វើឱ្យលោកចង់ស្រម៉ៃផលិតខ្សែភាពយន្តខ្នាតធំមួយនេះឡើង គឺ «ជាតិ​ក្រោយ​ ឬ​ Karmalink​»​។

ភាពយន្តមួយនេះ មានការចូលរួមសម្ដែងដោយកំពូលតារាសម្ដែងស្រី ស្វែង សុជាតា កុមារា ហេង ឡេង និងតារាកិត្តិយសជាច្រើនរូបទៀត ក្រោមការផលិតរបស់ផលិតកម្ម Good Deed Entertainment។ ខ្សែភាពយន្តបែប Sci-Fi​ ដំបូងរបស់កម្ពុជាមួយនេះ បានលាតត្រដាងឱ្យដឹងពីសាច់រឿងនៃសុបិននិមិត្តរបស់កុមារ ហេង ឡេង ដែលមានវ័យ ១៣ឆ្នាំ រស់នៅក្នុងសហគមន៍ក្រីក្រត្រឡោកបែកជាមួយបងស្រី និងម្ដាយ។

កុមាររូបនេះ តែងតែសុបិនឃើញជាតិមុនរបស់ខ្លួនឯង ប៉ុន្ដែមានខ្លះក៏ស្ថិតនៅក្នុងការចងចាំ និងខ្លះទៀតរលុបបាត់។ ក្មេងប្រុសរូបនេះតែងតែគូរពីរូបភាពជាតិមុនរបស់ខ្លួន ឱ្យមិត្តភ័ក្ដ និងគ្រួសារបានឃើញ តែហាក់ដូចគ្នាអ្នកចាប់អារម្មណ៍ចង់ដឹងច្បាស់ពីការចាំជាតិរបស់ក្មេងនេះឡើយ។

ហេង ឡេង និងមិត្តភ័ក្តិជឿជាក់ថា ពួកគេចង់ស្វែងរកព្រះពុទ្ធបដិមាដែលជាកំណប់បន្សល់ពីសង្គ្រោះ ហើយពួកគេស្វែងរកជំនួយពីក្មេងស្រីឆ្លាតម្នាក់។ ថ្ងៃមួយ ហេង ឡេង បានចាប់អារម្មណ៍ប្រើកម្មវិធី Nano Transmitter ដែលអាចថតបានវីដេអូ និងរូបភាពដែលបានមើលឃើញពីខួរក្បាល។ មានការលើកឡើងថា ការប្រើកម្មវិធីអាចថតជាប់ជាតិមុន ឬជាតិក្រោយរបស់ក្មេងប្រុសនោះទៀតផង។

ពួកគេរួមគ្នាតាមរកតម្រុយនៅទូទាំងទីក្រុង ហើយនៅពេលដែលក្តីស្រមៃរបស់ ឡេង ហេង ចូលគ្នាក្នុងមកបច្ចុប្បន្នវិញនោះ គេមានអារម្មណ៍ថា ការស្រម៉ៃរបស់គេចាប់ផ្តើមស្រាយចេញហើយ ជាតិមុនគឺជាអ្នកណា។ ទៅមុខទៀតសាច់រឿងនឹងក្លាយជាយ៉ាងណា? ការស្វែងរកបដិមាមាសនោះ សម្រេចបានឬយ៉ាងណា? ហើយជាតិក្រោយទៅជាយ៉ាងណា?

ជាក់ច្បាស់ សូមទស្សនាវីដេអូ Trailer នេះ៖

Share.