ប៉ៃលិន ៖ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន១៨ខ្នង ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទទួលរងខូចខាត របើកដំបូល បាក់រលំ ក្នុងនោះមាន៥ខ្នងបាក់រលំទាំងស្រុង ដោយគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទទួលរងនូវឥទ្ធិពល ភ្លៀងធ្លាក់កម្រិតធម្យម លាយឡំខ្យល់បក់បោក កន្ត្រាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង រងខូចខាត ក្នុងនោះមាន៥ខ្នង ដួលរលំខូចខាតស្ទើតែទាំងស្រុងទៅហើយ ។

Share.