នៅ​ព្រឹកថ្ងៃទី​ ២៧​ ខែ​ ឧសភា​ ឆ្នាំ​២០២១នេះ​ ក្រុមការងារតំណាង​ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ លោកជំទាវ កែ សួនសុភី​ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​គ្រឿង​ឧបភោគ បរិភោគ​ ម្សៅទឹកដោះគោ​ និងថវិកាមួយចំនួ​ន ដល់​លោក ផាន​ សុផានណារ៉ា​ និង​ភរិយា​ ឈ្មោះ​ ជុំ​ សុខលីម​ ដែលទើប​សំរាល​បុត្រ​រួច​នាពេលថ្មីៗ​នេះ​ហើយ​ជួប​ប្រទះ​ការ​ខ្វះខាត។

លោក ផាន សុផានណារ៉ា ជា​អតីត​គ្រូ​ជំនួយ​នៅ​ក្លិប​បៀលប្រាយ ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​អគ្គីសនីកម្ពុជា និង​ធ្លាប់​ជា​គ្រូ​បង្វឹក​ក្រុម​ហ្វូតសាលកម្ពុជា។ អំណោយ​ទាំង​នោះ​រួមមាន៖

⁃ ថវិកា​ ២លានរៀល

⁃ អង្ករ​ ១០០គីឡូ​

⁃ មី១កេសធំ​

⁃ ត្រីខ១កេសធំ

⁃ ទឹកត្រី២យួរ

⁃ ទឹកស៊ីអ៊ីវ២យួរ

⁃ អំបិល២គីឡូ

⁃ ស្ករស២គីឡូ

⁃ ប៊ីចេង៥កញ្ចប់

⁃ ម្សៅទឹកដោះគោ​ក្មេងអាយុ១ឆ្នាំ៦កំប៉ុង

⁃ ម្សៅទឹកដោះគោ​ក្មេងទើបកើតឆ្នាំ៦កំប៉ុង

⁃ ខោទឹកនោមកូនក្មេងអាយុ១ឆ្នាំនិងទើបកើត​ ១មុខ១ដុំ

⁃ ឈុតខោអាវកូនក្មេង​២ឈុត

ក្រោយ​ទទួល​បាន​អំណោយ​​ពី​សប្បុរសជន​ លោក ផាន សុផានណារ៉ា បាន​លើក​ឡើង​ថា៖«ខ្ញុំបាទ​ ស៊ីន​ (ឈ្មោះ​ហៅ​ក្រៅ) ជាសន្តិសុខដោយប្រពន្ធខ្ញុំបាទទើបបាន​ឆ្លងទន្លេកូនពីរក្នុងមួយឆ្នាំគឺ​ ប្រុស​ កាល​ឆ្នាំមុនខែនេះ​ នឹង​ស្រី​ឆ្នាំ​នេះ​កាល​ពីថ្ងៃទី​ ១៤​ ថ្មីៗនេះ​ ហើយ​គាត់​ជា​មេម៉ាយ​កូន​ ៣​ ទើប​ស្លាប់​អស់​ ១​ កាលពីខែ​កុម្ភៈ​ កន្លង​មក​នេះ​។ ពួកខ្ញុំស្នាក់ផ្ទះជួល​ទើបពួកខ្ញុំជួបភាពខ្វះខាត​ខ្លាំង​ ក៏ប៉ុន្តែ​ដោយ​មានឯកឧត្ដម​ ស​ សុខា​ នឹងលោកជំទាវ​ កែ សួនសុភី បានផ្តល់អំណោយយ៉ាង​សន្ធឹកសន្ធាប់​ មានទាំង​ថវិកា​ អង្គរ​ មី​ ត្រីខ​ ស្គរ​ បុីចេង​ អំពិល​ ទឹកត្រីទឹកស៊ីអ៊ីវ​ជាពិសេសគឺ​ ទឹកដោះគោ​ នឹងខោទឹកនោមកូនក្មេងផងដែរ»។

លោក​បន្ត​ថា៖«ខ្ញុំបាទនឹង​ប្រពន្ធ​កូន​ទាំងអស់​ពិតជាមាន​សេចក្ដី​រំភើប​ស្ញប់ស្ញែង​ក្រែង​លែង​ នូវការ​យកចិត្ត​ទុកដាក់​នឹងជួយដោះស្រាយនូវភាពទាល់លំបាករបស់​ប្រជាពលរដ្ឋ​ ពី​ ឯកឧត្ដម​ នឹងលោកជំទាវ​ ជាពិសេសគឺសូម​គោរព​ស្ញប់ស្ញែង​នូវ​ ទឹកចិត្ត​មេត្តាករុណា​ នឹងមាន​ភក្តីភាព​ របស់លោក​ជំទាវ​ កែ​ សួនសុភី​ ដែលតែងតែមានជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​ បីដូច​ជា​មាតា​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់ៗគ្នា។ ដូចនេះហើយ​ខ្ញុំបាទព្រមទាំង​គ្រួសារ​ទាំងមូល​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ព្រមទាំងសូមគោរពជូនពរ​ ឯកឧត្តម​ ស​ សុខា​ នឹងលោកជំទាវ​ កែ​ សួនសុភី​ ព្រមទាំង​ក្រុមការងារ​គ្រប់ជាន់ថ្នាក់​ជួបតែ​សេចក្ដី​សុខ​ សេចក្ដី​រីកចំរើន​ សូមមាន​សុខ​ភាព​មាំមួន​ និង​សូម​សម្រេចជោគជ័យគ្រប់ការងារ​ទាំងអស់»៕

Share.