សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) បាន​បញ្ជាក់​ថា​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​បារ៉ែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​​ជម្រុះ​ជុំទី២ នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​មក​ក្រុម​ការងារ​«Troryorng News» ថា៖«ពួក​យើង​ធ្វើ​ដំណើរ​ពី​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​ទីក្រុង​សេអ៊ូល ហើយ​ទើប​បន្ត​ជើង​ហោះហើរ​ទៅ​កាន់​បារ៉ែន ជា​បន្ត»។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ដំណើរ​នៅ​​វេលា​ម៉ោង​១១:៥៥នាទី​យប់​​នេះ តាម​ជើងហោះហើរ​លេខ OZ 739។

ចំពោះ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សូម​ចុច​អាន​នៅ​ទីនេះ…

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​​ពូល C ជុំទី២ មាន​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និង​ហុងកុង ខណៈ​ប្រកួត​ដែល​នៅ​សល់​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

Telegram-Troryorng
Share.