កក្កដា សុភ័ណ្ឌ បន្ទាប់ប្រកាសស្វែងរកពន្លឺយុត្តិធម៌ឱ្យខ្លួនឯង ក្រោយកើតហេតុនារីដៃឆើត​ ៣ នាក់ព្រួតគ្នាវាយមិនដកដៃដល់ទ្រោម និងរយះមុខជាច្រើនកន្លែង រហូតមកទល់ថ្ងៃទី ២៣ មិថុនា នេះ គេស្រាប់តែលោកចេញមុខតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ប្រកាសផ្ដល់លុយឱ្យ ២០០ ដុល្លារសម្រាប់តែអ្នកណាដែលអាចវែកមុខរកអ្នកនាទីដៃដល់ទាំង ៣នាក់ឃើញ។

ផ្អែកតាមសំណេររបស់ កក្កដា សុភ័ណ្ឌ ទាំងស្រុងបានឱ្យដឹងថា លោកហ៊ានឱ្យ ២០០ ដុល្លារដោយមិនស្ដាយ សម្រាប់​អ្នកណាដែលរកឃើញមុខនារីដៃឆើតទាំង ៣នាក់ ព្រួតគ្នាវាយធ្វើបាបយ៉ាងដំណំថ្ងៃមុន។ លោកបានផ្ដាំថា សំណាញ់ច្បាប់មាន ហើយកុំសង្ឃឹមថារត់គេចខ្លួនបានរហូត ចាំមើលទៅថា តើនាងៗជើងល្អអាចរួចខ្លួនដូចលើកមុនៗឬអត់? ។

លោកសង្កត់ធ្ងន់ថា ម្ដាយរបស់នាងៗក្រទេ តែដើរវ៉ៃគេបង់លុយ ធ្វើដូចខ្លួនឯងកូននាក់មាន។ លោកបន្តថា ចំពោះអ្នកណាដែលបានឃើញភិនភាគនារីដៃឆើតទាំង ៣នាក់ ហើយផ្ញើភ័ស្តុងតាងមកឱ្យលោកតាមតេឡេក្រាម នោះលោកនឹងឱ្យសាគុណ ២០០ ដុល្លារភ្លាមៗ។

សូមអានសំណេរទាំងស្រុងរបស់ កក្កដា សុភ័ណ្ឌ ៖ «សូមជូនដំណឹងទៅបងប្អូនខ្មែរយើងទាំង25ខេត្តក្រុងនិងភ្នំពេញឲ្យបានដឹងថាបើឃើញស្រីទំនើង3នាក់ព្រួតវ៉ៃធ្វើបាបយ៉ាងដំណំមករូបខ្ញុំសូមឆាតឬខលមកខ្ញុំតាមរយ:លេខ 087313246 ឬ 017313243 ខ្ញុំនិងជូនលុយ200$ មានប្រភពច្រើនថា ស្រីៗដៃឆើតទាំងនេះចរិតដូចប្រុស ចូលចិត្តវ៉ៃមនុស្សស្រីជាញឹកញ៉ាប់ ហើយរួចខ្លួនពីសំណាញ់ច្បាប់រហូត។ ចាំមើលលើកនេះតើនាងៗជើងល្អអាចរួចខ្លួនដូចលើកមុនៗឬអត់? សូមទាំងអស់គ្នាចូលរួមផងខ្លាចថ្ងៃណាមួយវាទៅវ៉ៃចំបងប្អូនទាំងអស់គ្នាទៅគិតមិច? ហើយស្រីដែលត្រូវវាវ៉ៃមុនៗសូមជួយផ្ញើភស្តុតាងចូល Telegram របស់ខ្ញុំផងចាំមើលម្ដងនិងវារួចខ្លួនទៀតអត់? ម៉ែក្រទេតែដើរវ៉ៃគេបង់លុយធ្វើដូចខ្លួនឯងកូននាក់មាន😡»៕

Share.