បុរសជាកូនម្នាក់ខឹងសុំលុយម្តាយ៣០ដុល្លារមិនបាន ដុតផ្ទះម្តាយឆេះខ្ទេចកាលពីថ្ងៃទី២០ខែមិថុនឆ្នាំ២០២២ វេលាម៉ោង១៨និង៥០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ(ម្តាយបង្កេីត)ឈ្មោះ ចាប ចាន់ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិដេីមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មន្ត្រីសាលាខេត្តកណ្តាល។

ជនសង្ស័យ(កូនបង្កេីត)ឈ្មោះ ស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល  មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារ:ខូចខាតរួមមាន៖

-ឆេះផ្ទះអស់១ខ្នង ថ្មក្រោម ឈេីលេី ដំបូលស័ង្កសីទំហំ៥ម×៧ម ។

-ប្រាក់រៀលចំនួន៤០ម៉ឺន

-ប្រាក់ដុល្លាជាងមួយពាន់ដុល្លា។

-សម្ភារ:ប្រេីប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុងព្រមទាំងឯកសារមួយចំនួន។

ក្រោយកើតហេតុសមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសដែលជាជនបង្កនិងបានដកហូតទូរសព្ទដៃចំនួន១គ្រឿងម៉ាកNOKIAចុចពិលពណ៌ខៀវ(របស់ជនសង្ស័យ)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុ ជនសង្ស័យបានទារលុយពីជនរងគ្រោះជាម្តាយចំនួន ៣០ដុល្លាដេីម្បីយកទៅលោះទូរស័ព្ទតែជនរងគ្រោះមិនអោយធ្វេីអោយជនសង្ស័យខឹងបាននិយាយគំរាមថា តិចទៀតដឹងគ្នាហេីយថានឹងមានអ្វីកេីតឡេីង។ និយាយរួចជនសង្ស័យបានដេីរចេញពីផ្ទះបាត់។ លុះដល់វេលាកេីតហេតុខាងលេី ស្រាប់តែឃេីញជនសង្ស័យបានដេីរត្រឡប់មកផ្ទះវិញ ឃេីញដូចនោះ ជនរងគ្រោះខ្លាចជនសង្ស័យអុកឡុកទារលុយទៀតក៏បាននាំកូនស្រីឡេីងទៅលេីផ្ទះទាញទ្វារបិទ។ ចំណែកឯជនសង្ស័យដេីរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយ:ពេលប្រហែល២០នាទីក្រោយមកស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លេីង។ ពេលនោះជនរងគ្រោះបានបេីកទ្វារចេញមកឃេីញភ្លេីងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហេីយបានឃេីញជនសង្ស័យ ដេីរចេញទៅពួនក្រោយផ្ទះ ហេីយពេលគេផ្អេីលឆោឡោស្រាប់តែជនសង្ស័យបានគេចខ្លួនបាត់តែម្តង។

បន្ទាប់មកជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំព្រមឆ្លេីយសារភាពឡេីយ ហេីយកន្លងមកជនសង្ស័យធ្លាប់បានប្រេីអំពេីហិង្សាគំរាមសម្លាប់ជនរងគ្រោះ គំរាមដុតផ្ទះចោល ពេលទារលុយពីជនរងគ្រោះមិនបានម្តងៗ។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានផ្នែកជំនាញនគរបាលក្រុងតាខ្មៅរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.