ភ្នំពេញ ៖មានករណី ឆ្លង ចរន្តអគ្គិសនីកេីតចេញជាអណ្តាតភ្លើង ឆាបឆេះ បង្គោល ប្រអប់ ភ្លេីង យ៉ាង សន្ធោសន្ធៅ បង្ក ការផ្ញាក់ផ្អើលដល់កម្លាំង សម្ថកិច្ចមូលដ្ឋាន ចុះធ្វើអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍នេះ កេីតឡេីង នៅ វេលា ម៉ោង ១១ និង ៤០ នាទី យប់ ថ្ងៃ ទី ២២ ខែ មិថុនា ឆ្នាំ ២០២២ នេះ តាម បណ្តោយ ផ្លូវ ៤៣២ កែង ផ្លូវ ១៥៥ ត្រង់ ចំណុច ក្បែរ របងវិទ្យាល័យ ទួលទំពូង ក្នុង សង្កាត់ ទួលទំពូង ទី២ ខណ្ឌ ចំការមន ។

តាមប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា ៖ គេបាន ឃេីញ បង្គោល ភ្លើង ចំនួន មួយ ដេីម មាន ខ្សែកាប អុបទិក រញ៉េរញ៉ៃជា ច្រើន បានឆ្លងចរន្តអគ្គិសនី ទុស្សេ ឆាប ឆេះ រាលដាល ដល់ ខ្សែកាប បង្ក ជា អណ្ដាត ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។

ភ្លាមៗ នោះមាន វត្តមាន របស់ សម្ថកិច្ច មូលដ្ឋានចុះ មក កន្លែង កើត ហេតុ រួចយក បំពង់ ពន្លត់ អគ្គិភ័យ ចំនួន ៣ ទៅ ៤ បំពង់ រួម ទាំងប្រជាពលរដ្ធ បាន យក មក ថែម ចំនួន ២ បំពង់ បន្ថែម ទៀត ដេីម្បី ធ្វេីការ អន្តរាគមន៍ បាញ់ពន្លត់អណ្តាត ភ្លើង ជា បណ្ដោះ អាសន្ន តែ នៅ មិន ទាន់ គ្រប់ គ្រង ស្ថានភាព បាន ។ អណ្តាត ភ្លើង នៅ តែ បន្ត ឆាប ឆេះ រាលដាលទៅខ្សែ កាប អុបទិក ដទែ ទៀត ទេីប សមត្ថកិច្ច មូលដ្ឋាន រាយការណ៍ ទៅ ករិយា ល័យ បង្ការពន្លត់ អគ្គិភ័យ ចេញ រថយន្តធ្វើការ អន្តរាគមន៍ ភ្លាមៗ ។

ភ្លាមៗ នោះ ផង ដែរ ក៏មាន រថយន្ត របស់ ការិយាល័យ បង្ការពន្លត់ អគ្គិភ័យ នៃ ស្នង ការដ្ឋាន នគរបាល រាជធានី ចំនួន ១ បាន មក ដល់កន្លែងកេីតហេតុ រង់ចាំភ្នាក់ងារអគ្គិសនីកម្ពុជា ចុះមកបិទកុងតាក់ចរន្ត អគ្គិសនី ។ បន្ទាប់ ពី ភ្នាក់ងារ អគ្គិសនី កម្ពុជា បិទ ចរន្ត អគ្គិសនី រួចមន្រ្ដី អគ្គិភ័យ បាញ់ពន្លត់ភ្លើងដែលកំពុងឆ្លងចរន្ត បាន ដោយជោគជ័យ។

ក្រោយមកអគ្គិភ័យ បានរលត់ទាំងស្រុង ក្រោយពីសមត្ថកិច្ច ប្រេីប្រាស់ ទឹក អស់ ចំនួន ១ ឡាន ៕

អត្ថបទ៖លី សុភ័ស្ត

Share.