ក្រោយបំបែកក្រុម តារាចម្រៀងប្រុសដែលជាបងប្អូន វិរៈសិទ្ធ គឺលោក ម៉ម​ ពេជ្ជរិទ្ធ​ បានក្លាយខ្លួនជាតារាចម្រៀងទោលយ៉ាងពេញសិទ្ធ។ ទោះមិនបានច្រៀងក្រុមបន្តទៀត យ៉ាងណាមិញ សន្ទុះនៃការគាំទ្រ ពេជ្ជរិទ្ធ នៅតែមិនធ្លាក់ ឬគួរឱ្យព្រួយបារម្ភ។

ពេជ្ជ រិទ្ធ បានបញ្ចេញបទជាច្រើនដូចជា «បាត់គោជួបស្នេហ៍» « រាំទាំងទឹកភ្នែក » និងថ្មីៗនេះបានបញ្ចេញ​បទចម្រៀង «គ្រួសារសុខសាន្ត» ដែលជាបទចម្រៀង OST រឿង គ្រួសារសុខសាន្ត របស់ BBC Media Action ចាប់ដៃគ្នាសហការជាមួយស្ថានីយ៍ទូរទស្សន៍ CTN។

លោក ម៉ម ពេជ្ជរិទ្ធ បានប្រាប់ថា លោកមានគោលជំហរការផលិតបទចម្រៀងពីរោះៗសម្រាប់បម្រើចិត្តមហាជនអ្នគគាំទ្រ តែលោកមិនព្រួយបារម្ភចំពោះការដើរលើវិថីសិល្បៈតែឯង ដោយមិនមានក្រុមដូចមុន។ ពេជ្ជរិទ្ធ អះអាងថា នៅមានបទថ្មីច្រើនបទទៀតដែលមិនទាន់បានបញ្ចេញ ដូច្នោះហើយចង់ឱ្យហ្វេននៅរងចាំតាមដានបន្ត។ ហើយចំណងដៃចុងក្រោយនេះ ក៏ជាការបកស្រាយរួមគ្នាជាមួយតារាចម្រៀងស្រី ចំរើន សុភា ផងដែរ។

ដើម្បី​ឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាបទសម្ភាសន៍លោក ម៉ម ពេជ្ជរិទ្ធ ៖

Share.

Leave A Reply