លោក​ ហៅ​ សុជាតិ​ នឹងទទួលបន្ទុកដឹកនាំក្រុមធំបឹងកេតជាបណ្ដោះអាសន្នជំនួសលោកគ្រូបង្គោល គឹម ភក្ដី ដែលមានបញ្ហាសុខភាព និងកំពុងត្រូវការពេលសម្រាកព្យាបាល។

កន្លងមកលោក ហៅ សុជាតិ ក៏ធ្លាប់ដឹកនាំក្លិបបាល់ទាត់បឹងកេត ចន្លោះឆ្នាំ ២០១៧-១៩ ដោយជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៧ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ កាលពីឆ្នាំ២០១៩។

ដូចនេះសម្រាប់ការប្រកួតចំពោះមុខក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ដែលកំពុងដំណើរការដល់ជុំទី២នេះ លោកគ្រូ ហៅ សុជាតិ នឹងដឹកនាំក្រុមប្រកួត ក្នុងនាមជាគ្រូបង្គោលបណ្តោះអាសន្នរហូតដល់លោកគ្រូ គឹម ភក្តី ជាសះស្បើយ។

ក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួបជាមួយ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ លើទីលានកីឡដ្ឋាន Cambodia Airways ចាប់ផ្តើមប្រកួតពីម៉ោង ៣:៤៥នាទីរសៀល៕

Share.