ចំណាប់អារម្មណ៍របស់គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynsky និយាយក្នុងសន្និសិទសារព័ត៌មានមុនប្រកួតបើកឆាក AFC CUP 2022 នៅប្រទេសវៀតណាម។

 លោក Oleg Starynsky លើកឡើងថា៖«សម្រាប់ក្រុមក្នុងពូលរបស់យើងគឹមិនសូវជាឆ្ងាយគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែជាក្រុមល្អៗប្រចាំប្រទេស។សម្រាប់ការប្រកួតជាមួយ Hougang ខ្ញុំបានទស្សនាការប្រកួតរបស់គេ និងវិភាគដែរ ដោយពួកគេព្យាយាមលេងគ្រប់គ្រងការប្រកួតច្រើន។ ហើយនៅទីនេះមិនខុសពីកម្ពុជាទេ ទាំងពេលវេលា និងអាកាសធាតុ ខ្ញុំរីករាយនឹងពេលវេលាប្រកួតម៉ោង៩យប់ផងដែរ។»

លោកបន្តទៀតថា៖«សម្រាប់ទីលានប្រកួតគឺល្អមែនទែន ប៉ុន្តែសម្រាប់ចំនុចអវិជ្ជមាននោះគឺទីលានហ្វឹកហាត់ ព្រោះក្នុងនាមជាគ្រូបង្វឹកខ្ញុំចង់ឲ្យកីឡាករលេងឲ្យអស់ពីសមត្ថភាពក្នុងពេលហ្វឹកហាត់ ប៉ុន្តែសម្រាប់ទីលានគឺយើងមិនអាចធ្វើបាន»។

ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតបើកឆាកប៉ះក្រុមសិង្ហបុរី Hougang United FC នៅ​កីឡ​ដ្ឋាន Ho Chi Minh ​ពូល I នៃ​ពាន​រង្វាន់ AFC Cup 2022 វេលាម៉ោង ៩:០០នាទីយប់៕

Share.