ចំណាប់អារម្មណ៍របស់គ្រូបង្វឹករបស់គ្រូបង្វឹកវិសាខា លោក មាស​ ចាន់ណា ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនប្រកួតបើកឆាក AFC CUP 2022 នៅប្រទេសឥណ្ឌូនេស៊ី។ 

លោក មាស​ ចាន់ណា៖«នេះជាការចូលរួមលើកដំបូងរបស់ក្រុមយើងក្នុងពានរង្វាន់ AFC CUP 2022។ ក្រុមទាំងមូលក៏ដូចជាកីឡាករពិតជាមានមោទនភាពណាស់ សម្រាប់ជាក្រុមមួយដែលតំណាងឲ្យប្រទេសយើង បានចូលរួមប្រកួត្នុងពានរង្វាន់មួយនេះ ដែលជាពានដ៏សំខាន់សម្រាប់មុខមាត់ក្រុម ក៏ដូចជាមុខមាត់របស់ប្រទេសជាតិយើងផងដែរ»។

ក្រុមបាល់ទាត់វិសាខា នឹងត្រូវប្រកួតបើកឆាកប៉ះក្រុម​ហ្វី​លី​ពីន Kaya FC ILOILO នៅ​កីឡ​ដ្ឋាន Kapten I Wayan Dipta ​ពូល G នៃ​ពាន​រង្វាន់ AFC Cup 2022 វេលាម៉ោង ៥:០០នាទីល្ងាច៕

Share.