លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានបញ្ចេញប្រតិកម្មតបទៅនឹងគ្រូទាយមួយចំនួនដែលអះអាងជាគ្រូទាយស្ទើរភ្លើង និងបានអះអាងថាបាតុភូទចលនាគោចររៀងគ្នានៃភព ឬតារាទាំងនោះកាលពីយប់មិញនេះ មិនមែនជារឿងកម្រ ឬក៏ថា២០០០ឆ្នាំទើបមានម្ដងនោះឡើយ ហើយថាវាក៏មិនមានប្រផ្នូលហេតុភេទអាក្រក់អ្វីនោះដែរ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន អ្នករៀបរៀងសៀវភៅមហាសង្ក្រាន្តរូបនេះ បានសរសេរថា«ខ្ញុំបាទសូមជម្រាបជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតារាដែលយេីងមេីលឃេីញក្នុងករណីរាត្រីថ្ងៃទី២៣-២៤ខែមិថុនា២០២២នេះមិនមែនជាករណីផ្កាយត្រួតគ្នានោះទេ។ វាគឺជាចលនាគោចររៀងគ្នា ដែលតារាទាំងនោះចរមកថិតនៅក្នុងរាសីជិតគ្នាគឺរាសីមីនៈ រាសីមេសៈ និងរាសីឧសភៈ។

លោកបន្តថាបាតុភូតបែបនេះមិនមែនជាបាតុភូតកម្រនោះទេហេីយក៏គ្មានឧប្បតិវហេតុអ្វីអាក្រក់គួរអោយកត់សំគាល់ដែរ វាជាករណីធម្មតាៗតែប៉ុណ្ណោះ។ ហេីយខ្ញុំសូមអំពាវនាវដល់គ្រូទាយមួយចំនួនដែលតាំងខ្លួនជាអ្នកហោរាសាស្ត្រ តារាសាស្ត្រ អ្នកវិទ្យាសាស្ត្រស្ទេីរៗភ្លេីង កុំដេីម្បីចង់ល្បីល្បាញចេះតែបង្ហោះបាតុភូតផ្សេងៗដែលនាំអោយមានភាពចលាចល ឬមានការយល់ច្រឡំ»។

បើតាមលោកគ្រូ អ៊ឹម បុរិន្ទ ដេីម្បីជៀសវាងការភិតភ័យ ឬការយល់ច្រឡំណាមួយពាក់ព័ន្ធនឹងបាតុភូទទាំងឡាយទាំងពួងនោះ ប្រជាពលរដ្ឋអាចមេីលសៀវភៅមហាសង្ក្រាន្តប្រចាំឆ្នាំបាន ព្រោះបេីមានករណីអ្វីប្លែកនៅក្នុងមហាសង្ក្រាន្តនឹងមានចុះហេីយដូចជាចន្ទគ្រាស សូរ្យគ្រាស ឬតារានីមួយៗថិតនៅរាសីណាៗនោះ។ លោកថាពលរដ្ឋក៏អាចមេីលឧតុនិយមរបស់ក្រសួងធនធានទឹកបានដែរ៕

Share.