នៅថ្ងៃទី ២២ ខែមិថុនា កន្លងមកនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានពញ្ញាក់អារម្មណ៍ភរិយានៅក្នុងថ្ងៃខួបកំណើត ដោយលោកទិញរថយន្តម៉ាក Jeep Rubicon ជាប្រភេទ Off Raod សេរីទំនើបតម្លៃជិត១០ម៉ឺនដុល្លាប្រគល់ឱ្យភរិយា គឺអ្នកនាង ផល្លី ដែលឆ្នាំនេះមានវ័យ ៣០ឆ្នាំហើយ។ ក្រៅពីពញ្ញាក់អារម្មណ៍ភរិយាឱ្យរំភើបផតពោះហើយនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានជូនពរភរិយាក្នុងថ្ងៃកំណើតយ៉ាងផ្អែមល្ហែមថែមទៀតផង។

ហេតុការណ៍នេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរទេ តែអ្វីដែលមហាជនមានចម្ងល់នោះគឺ ស្លាក​លេខ​ឡាន​ពិសេសដែលលោកខេមរៈ សិរីមន្ត ប្រគល់ឱ្យភរិយាដែលមានអក្សរ «កម្ពុជា KSM.2.2.2» មិនមែនជាឈ្មោះរបស់ភរិយាលោកឡើយ តែបែរជាប្រើឈ្មោះក្រុមហ៊ុនទៅវិញ។ ខ្លះលើកឡើងថា ៖ «ស្លាកលេខ KSM = Khemarak Sereymun ហើយឡានឱ្យប្រពន្ធម៉េចស្លាកលេខឈ្មោះខ្លួនឯងវិញ idol?» ខ្លះទៀតថា « តាមពិតជូនប្រពន្ធត្រូវដាក់ឈ្មោះគាត់ មិនគួរឈ្មោះក្រុមហ៊ុនព្រោះឈ្មោះក្រុមហ៊ុនកាត់ចេញពីឈ្មោះគាត់ដដែល» និងខ្លះទៀតថា «ខ្ញុំបានឃើញខមមិននឹងហើយបង។ តែនៅតែឆ្ងល់។ យ៉ាងណាៗរឿងគ្រួសារគាត់ទេ។ អោយតែសប្បាយចិត្តទៅបានហើយ»។

ដោយឡែក គេក៏បានឃើញការបកស្រាយរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុង Comment ថា ក្រុមហ៊ុន KSM គឺគ្រប់គ្រងដោយភរិយារបស់លោក ដូច្នោះមិនចម្លែកទេ ដែលស្លាកលេខឡានថ្មី Jeep Rubicon មានឈ្មោះ និងអក្សរ «កម្ពុជា KSM.2.2.2» ។ មួយវិញទៀត កាដូពិសេសនេះ ក៏ជាសក្ខីភាពនៃការរឹតចំណងស្នេហ៍ឱ្យកាន់តែតឹងស្អិតបានយូរអង្វែងផងដែរ។

ក្រឡែកមកដឹងបន្ថែមទៀតថា ក្រៅពីទិញរថយន្តទំនើបបន្ថែម១គ្រឿងទៀតនេះ សព្វថ្ងៃខេមរៈ សិរីមន្ដ មាន​រថ​យ​ន្ដ​​​ទំនើបៗដល់ទៅ​៥គ្រឿង​សម្រាប់ជិះឆ្លាស់គ្នាក្នុងនោះមានដូចជា Rolls Royce, Lexus Lx570​ ,Volkswagen ,Lexus Nx200t និង​Mazda ៕

Share.