សារ​ព័ត៌មាន​អន្តរជាតិ​ ព្រម​ទាំង​ផេក​គាំទ្រ​បវរកញ្ញា​ទូទាំង​ពិភពលោក​ បាន​រាយការណ៍​ថា​ Miss Universe Bolivia 2020 កញ្ញា​ Lenka Nemer បាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ថា កញ្ញា​​នឹងត្រៀម​ហែកកេរ្តិ៍​បវរកញ្ញា​បាន​ចូល​វគ្គ​ Top Miss Universe ឆ្នាំ​នេះ​ ថា​បា​ន​ប្រព្រឹត្ត​ទង្វើ​​​ហែក​និង​បំផ្លាញ​​ឈុត​បវរកញ្ញា​ប្រទេស​ផ្សេង​។

សូមចុច​អាន៖ បវរកញ្ញា​​ចក្រវាឡ​ឆ្នាំ​២០២០ កញ្ញា​ Andrea Meza​ ជា​បវរកញ្ញា​​មាន​អាយុ​កាល​ខ្លី​ជាង​គេ​បំផុត​

Miss Lenka Nemer win Miss Universe Impact Award

កញ្ញា​ Lenka Nemer គឺ​ជា​បវរកញ្ញា​ដែល​ទទួល​បាន​រង្វាន់​ Miss Universe Impact Award ពី​កម្មវិធី​ប្រកួត​ Miss Universe 2020 កញ្ញា​បាន​ចេញ​មក​បង្ហើប​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​នេះ​​តាម​រយៈ​ ​ការ​សម្ភាសន៍​ផ្ទាល់​លើ​ IG Live ថា​មាន​បវរកញ្ញា​បាន​ចូល​វគ្គ​ Top ឆ្នាំ​នេះ​ បាន​ហែក​បំផ្លាញ​ឈុត​របស់​បវរកញ្ញា​ប្រទេស​ផ្សេង​។​

Miss Puerto Rico 2020

មុន​នេះ​ក៏​ធ្លាប់​មាន​លេច​ឮ​ព័ត៌មាន​ តាំង​ពី​ថ្ងៃ​ប្រកួត​បឋម​ (Preliminary Contest) កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​​ ឆ្នាំ​២០២១​ថា​ «Estefania Soto Torres បវរកញ្ញា​ប្រទេស​ Puerto Rico 2020 ​ឈុត​រាត្រី​​រហែក​» បើ​យើង​យក​រឿង​រ៉ាវ​នេះ​មក​ភ្ជាប់​ជាមួយ​នឹង​រឿង​រ៉ាវ​ខាង​លើ​ដែល​ Miss Bolivia 2020 បាន​ចេញ​មក​​បក​អាក្រាត​ថា​ កញ្ញា​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ​ថា​មាន​បវរកញ្ញា​បាន​ចូល​ Top បាន​ហែកឈុត​រាត្រី​របស់​បវរកញ្ញា​ប្រទេស​ផ្សេង​ពិត​មែន​ ដោយ​ផេក​ Villa Pageant បាន​បញ្ជាក់​ថា​៖

«ដំណឹង​នេះ​លេច​ឮ​មក​មួយ​រយៈ​ហើយ​រឿង​ដែល​ Estefania Soto Torres -Miss Universe Puerto Rico ត្រូវ​គេ​ហែក​ឈុត​រាត្រី​នៅ​ក្នុង​វគ្គ​ប្រកួត​បឋម​ ដោយ​បវរកញ្ញា​រូប​នេះ​បាន​ចេញ​មក​អះអាង​ថា​ ឈុត​របស់​កញ្ញា​រហែក​ ដែល​ឈុត​នេះ​មិន​ទំនង​អាច​រហែក​ដោយ​ងាយ​នោះ​ទេ​ ដូច​ជា​មាន​នរណា​ម្នាក់​មក​ធ្វើ​ឱ្យ​រហែក​ តែ​ខ្ញុំ​មិន​ហ៊ាន​អះអាង​នោះ​ទេ​ គឺ​ឈុត​មាន​ស្នាម​រហែក​ខាង​ក្រោយ​ ​ ដូច្នេះ​ដោះ​ស្រាយ​បញ្ហា​ដោយ​យក​ស្កុត​មក​បិទ​»

Miss Universe Bolivia 2020 Lenka Nemer

ថ្មី​ៗ​នេះ​ Lenka Nemer – Miss Universe Bolivia បាន​ចេញ​មក​អះអាង​ការ​ពិត​​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ថា​ ៖ «ខ្ញុំ​បាន​ឃើញ​ទង្វើ​អាក្រក់​ជួជាតិ​​ ការ​បំផ្លាញ​ឈុត​រាត្រី​ ខ្ញុំ​សូម​ធានា​រឿង​នោះ​ពិត​ជា​កើត​ឡើង​មែន​ ខ្ញុំ​ដឹង​ថា​បេក្ខនារី​ចូល​រួម​ប្រកួត​មិន​ចង់​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ Miss Universe ខ្ញុំ​បាន​ឃើញ​ទង្វើ​អាក្រក់​ជួជាតិ​របស់​បេក្ខនារី​ជា​ច្រើន​​នាក់​ មើល​ឃើញ​ហើយ​គួរ​ឱ្យ​ខ្មាស​អៀន​បំផុត។ អ្នក​អាច​​ចូល​ដល់​វគ្គ​រង​ជើង​ឯក​បាន​ ទោះ​ជា​អ្នក​បាន​ហែក​ឈុត​អ្នក​ដទៃ​ ខ្ញុំ​ជឿ​ថា​ខ្ញុំ​ជា​មនុស្ស​ល្អ​ ហើយ​ខ្ញុំ​សឹង​តែ​មិន​​ជឿ​សោះ​ថា​រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​ តែ​ដោយ​សារ​មាន​​ទង្វើ​​គួរ​ឱ្យ​ខ្ពើមរអើម​បំផ្លាញ​ឈុត​រាត្រី​អ្នក​ផ្សេង​ គណៈកម្មការ​គួរ​តែ​មាន​ការ​ស៊ើបសួរ​និង​ត្រួត​ពិនិត្យ​អ្នក​ចូលរួម​ប្រកួត​ឱ្យ​បាន​ម៉ត់ចត់​ឡើង»​។

យ៉ាង​ណា​មិញ​មាន​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា​ បាន​លើក​ឡើង​ថា​ឈុត​ដែល​ត្រូវ​ហែក​នោះ​ជា​ឈុត​តំណាង​ជាតិ​ ដូច្នេះ​ការពិត​ជា​អ្វី​ឱ្យ​ប្រាកដ​និង​ជាក់​ច្បាស់​នោះ​មាន​តែ​រង់ចាំ​បវរកញ្ញា​ Bolivia ចេញ​មក​បកស្រាយ​ឱ្យ​កាន់​តែ​លម្អិត​ ព្រោះ​មាន​ដំណឺង​ថា​កញ្ញា​រូប​នេះ​នឹង​ចេញ​មក​ហែក​រឿង​នេះ​ឱ្យ​កាន់​តែ​ធំ​ថែម​ទៀត​។​

គួរ​ដឹង​ដែរ​ថា​កម្មវិធី​ប្រកួត​ Miss Universe 2020 បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​បាន​រក​ឃើញ​បេក្ខនារី​ដែល​បាន​គ្រង​មកុដ​​និង​ឈ្នះ​តំណែង​ជា​បវរកញ្ញា​ចក្រវាឡ​ប្រចាំ​ឆ្នាំ​២០២០​ គឺ​បវរកញ្ញា​មក​ពី​ប្រទេស​ម៉ិចស៊ិក ​កញ្ញា​ Andrea Meza៕

Telegram-Troryorng
Share.