ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ប្រើប្រាស់ថ្នាំញៀន ហួសកម្រិតរហូតដល់  ដុតផ្ទះឆេះអស់៣៧ខ្នង នៅខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ លឹម ភារម្យ ហៅ តឿ ភេទប្រុសអាយុ៤២ឆ្មាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យរូបនេះកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២ ។

ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន  ៣៧ខ្នង ក្នុងនោះបាន បំផ្លាញ សម្ភារៈ អស់ទាំងស្រុង នៅវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុច ម្តុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទ៖ ចតុមុខ

Share.