រូបភាពបង្ហោះដោយឯកឧត្តម ខាន់ ម៉ាណេរ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ការសិក្សាបឋម ផ្លូវនាវាចរណ៍ថ្មីភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រកែបហើយ។ នេះបើតាមខ្លឹមសារបង្ហោះលើទំព័រហ្វេសប៊ុកឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី២៤ ខែមិថុនានេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំ

បើតាមឯកឧត្តម ខាន់ ម៉ាណេរ កិច្ចប្រជុំឈានទៅបញ្ចប់គម្រោងសិក្សាបឋមនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ហើយថាគម្រោងនេះឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត កែប ដោយមិនបាច់ឆ្លងកាត់ប្រទេសជិតខាងនោះឡើយ។

រូបភាពបង្ហោះដោយឯកឧត្តម ខាន់ ម៉ាណេរ

«យើងនឹងមានព្រែកជីកមួយជាប្រវត្តិសាស្រ្ត ដើម្បីសម្រួលដល់ការដឹកជញ្ជូន បន្ថយតម្លៃដឹកជញ្ជូន និងបំរើឲ្យវិស័យផ្សេងទៀតច្រើន ជាពិសេសជួយបន្ថយគ្រោះទឹកជំនន់ប៉ែកនិរតីប្រទេស»។ នេះជាការអធិប្បាយរបស់ឯកឧត្តម ខាន់ ម៉ាណេរ៕

ឯកឧត្តម ខាន់ ម៉ាណេរ
រូបភាពបង្ហោះដោយឯកឧត្តម ខាន់ ម៉ាណេរ
Share.