ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសនាំយកខ្សែប្រយុទ្ធថ្មី Motohiro Kaneshiro សញ្ជាតិជប៉ុន មានកម្ពស់ ១.៨១ម៉ែត្រ ត្រៀមសម្រាប់ពានរង្វាន់ Cambodian Premier League 2022 ជុំទី២។

Motohiro Kaneshiro កើតនៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ១៩៩៣ បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ រូបគេមានបទពិសោធន៏ជាច្រើនក្នុងការលេងបាល់អាជីពនៅប្រទេសថៃ Nonthaburi United រួចផ្លាស់ទៅកាន់លីគកំពូលម៉ុងហ្គោលី Khaan Khuns-Erchim ចំនួន៣រដូវកាល ដោយបង្ហាញខ្លួនបាន៥៧លើក រកគ្រាប់បាល់បាន ៤៧គ្រាប់ រួចបន្តទៅកាន់លីគកំពូលស្រីលង្កា ដោយបង្ហាញខ្លួនបាន៩ប្រកួត រកបាន៤គ្រាប់ និងបញ្ចូនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២ដង មុននឹងផ្លាស់មកកាន់ក្លិបគិរីវង់សុខសែនជ័យ៕

Share.