នៅទីក្រុង​ហូជីមិញ នាប្រទេសវៀតណាម ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងលីគកំពូលកម្ពុជា៧សម័យកាល បានត្រឹមខកចិត្តក្រោយចាញ់ Hougang United មក​ពីសិង្ហបុរី ក្នុងលទ្ធផល ៤-៣ លើទីលានកីឡដ្ឋាន Thong Nhat ក្នុងជំនួបបើកឆាក នៃពានរង្វាន់ AFC Cup 2022។

ខណ:ម្ចាស់ផ្ទះ Viettel FC របស់វៀតណាម បាន​យក​ឈ្នះ​លើ​ក្រុម Young Elephants FC របស់ឡាវ ក្នុងលទ្ធផល ២-០ ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូលI៖
1. Viettel FC ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. Hougang United FC ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
3. ភ្នំពេញក្រោន ឆ្លងកាត់១ប្រកួត ចាញ់១ មិនមានពិន្ទុ
4. Young Elephants FC ឆ្លងកាត់១ប្រកួត ចាញ់១ មិនមានពិន្ទុ៕

Share.