រដ្ឋបាលខេត្តកំពង់ស្ពឺបានជូនដំណឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត និងមានអ្នកជំងឺជាសះស្បើយចំនួន ២៣នាក់នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ នេះ។

គិតត្រឹមថ្ងៃដដែលនេះ កំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០០នាក់ កំពុងសម្រាកព្យាបាលចំនួន ៤០៧នាក់ ស្លាប់ចំនួន ១១នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ៕

Share.