ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​​អាទិត្យ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ ​​ដោយសមាគមកីឡាបាល់ទះវិសាខា B ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។

លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ៖
រដ្ឋបាល​រាជធានី​ភ្នំពេញ (B) ២-៣ វិសាខា (B) (២៧-២៩,២៥-២៣,​២៦-២៤,១៧-២៥,​១១-១៥)

ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ នេះ​មាន​ក្រុម​​ចូលរួម​ចំនួន ២១​ ដោយ​បែងចែក​ជា​៤ពូលផ្សេងគ្នា ដោយ​ចាប់​ដំណើរការ​ប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោល​គឺ​រាល់​ថ្ងៃអាទិត្យ ដល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សប្ដាហ៍​នីមួយៗ។ ការ​ប្រកួត​គ្រប់ប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល ក្រុម​ដែល​មាន​ចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨​ក្រុម​ចុងក្រោយ ​ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ តែម្តង។

សម្រាប់កីឡាករឈ្នះពានឯកត្តជន និងទទួលបានថវិកា២០០ដុល្លារ៖
– The Best Setter កីឡាករលើកល្អជាងគេ
– The Best Blocker កីឡាករធ្វើរនាំងល្អជាងគេ
– The Best Server កីឡាករវាយសេវាល្អជាងគេ
– The Best Spike កីឡាករប្រយុទ្ធល្អជាងគេ
– The Most Valuable Player កីឡាករឆ្នើម។

ខណ:ម្ចាស់ជើងឯកលេខ១ ទទួលបានថវិកា ៥០០០ដុល្លារ, លេខ២ ទទួលបានថវិកា ៣០០០ដុល្លារ, លេខ៣ ទទួលបាន ២០០០ដុល្លារ និងលេខ៤ ទទួលបាន ១០០០ដុល្លារ៕

Share.