ភ្នំពេញ៖ប្រភពីជនរងគ្រោះបានអោយដឹងថា ដំបូងឡើយខ្លួនបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1GH-2881 មកឈប់ខាងស្ដាំដៃ ដើម្បីទិញស្លាបមាន់អាំង សាច់គោអាំងពីអ្នកលក់ តាមរទេះមួយគ្រឿង ។ពេលកំពុងឈរទិញសុខៗ ក៏មានរថយន្តព្រូសមួយគ្រឿង ពណ៌សពាក់ស្លាកលេខនគរបាល 2-1295 ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើតតាមបណ្តោយផ្លូវលេខ 162 មកបុកពេញទំហឹងបណ្ដាលឲ្យ កង់បីឥណ្ឌារងការខូចខាត ដោយ ក្រពិតផ្នែកខាងក្រោយរួញចូលក្នុង ។ពេលនោះដែរ រថយន្តមិនទាន់អស់ល្បឿន ក៏បន្តមកបុករទេះសាច់អាំង រួមជាមួយនឹងអ្នកទិញបណ្ដាលឲ្យប៉ើងខ្ទាតប្រហែលជា 5 ម៉ែត្របណ្តាលឲ្យ រងរបួសស្រាល។ ឯរទេះលក់សាច់អាំង រងការខូចខាត ដោយបាក់បែកទូកញ្ចក់ធ្លាយចេញសាច់គោចង្កាក់ ស្លាបមាន់ ធ្លាក់រងើកភ្លើងរាយប៉ាយពេញផ្លូវ។ចំណែករថយន្តបង្ករងការខូចខាតមួយចំហៀងផ្នែកខាងមុខ។

 ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:30 យប់ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ បុរសជាអ្នកបើកបររថយន្តបង្ក បានចរចាសម្របសម្រួល ដោយសងថ្លៃការខូចខាត ចំនួន 1ពាន់ដុល្លារ ទៅភាគីទាំងពីរដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត

Share.