អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Ronaldinho បង្ហាញវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមជាមួយក្រុម Rans Nusantara FC ក្នុងការប្រកួតមិត្តភាពសប្បុរសធម៏ Ronaldinho Trophy។

ពានរង្វាន់សប្បុរសធម៏ Ronaldinho Trophy មានការចូលរួមពីសមាជិកលីគកំពូលឥណ្ឌូណេស៊ី Liga 1 ចំនួន៣ផ្សេងទៀតដូចជា Arema FC, Rans Nusantara FC និង Persik Kediri។ ចំពោះក្រុមនីមួយៗនឹងលេងចំនួន២ប្រកួត ហើយ១ប្រកួតមានរយៈពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ៕

https://youtu.be/LQXfy_lciQ0
Share.