អូនម៉ី ស្រីស្អាត ឬឈ្មោះពិត អៀ ម៉េងលិ ទើបតែប្រកាសជាបេក្ខភាពបវរកញ្ញា Miss Grand Cambodia 2022 ជម្រុះក្នុងជុំទី ១ ថ្មីៗនេះស្រាប់តែគេឃើញកញ្ញាប្រកាសសុំដកខ្លួនចេញទៅវិញ ដែលការប្រកាសនេះធ្វើឱ្យអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំង។

អតីតតារាសម្ដែងស្រីពូកែសម្ញែងសាច់ទ្រូងរូបនេះបានបញ្ជាក់នៅលើហ្វេសប៊ុកនាងថា ៖ «នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ អរគុណ 🙏🏻»។

កញ្ញា អៀ ម៉េងលិ នៅឆ្នាំ២០២២នេះមានអាយុ 24 ឆ្នាំ មានកម្ពស់ 1.70m ទម្ងន់ 45kg ជាបេក្ខភាពបវរកញ្ញាមកពីរាជធានីភ្នំពេញ និងមានទំហំទាំងបី 36. 26 . 30។ យ៉ាងណាមិញ អតីតតារាសម្ដែង អូនម៉ី ស្រីស្អាត ត្រូវបានមហាជនស្គាល់ចាំថា ជារឿយៗ​នាង​តែង​បង្ហាញ​មុខជា​មួយរូប​សម្ផស្ស​ដ៏​សិច​ស៊ី​នៅលើបណ្ដាញសង្គម និងពេលខ្លះរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពីមហាជនអ្នកប្រើប្រាស់​បណ្តាញ​សង្គម។

បើទោះបីធ្លាប់ជាតារាស្រីសិចស៊ី តែនាងលើកឡើងការ​ស្លៀកពាក់​ គឺជា​សម្រស់​ខាង​ក្រៅ​មិន​ប្រាកដថា ​សិច​ស៊ី​សុទ្ធតែ​អស់សាច់​ទាំង​អស់​ទេ ​តែ​ក៏​មិនឱ្យសិចស៊ី​ហួសពេក​ដែរ​។ ក្រោយរងការរិះគន់ខ្លាំងៗ អៀ ម៉េងលិ ឬអូនម៉ី បានផ្អាកអាជីពជាតារាសម្ដែងស្រី ហើយងាកមកប្រឡួកជាថ្មីម្ដងទៀតក្នុងវិស័យបវរកញ្ញាវិញម្ដង៕

Share.