មហាជន​ពិត​ជា​បាន​ដឹង​ហើយ​ថា​អ្នក​នាង​ ស៊ិន​ ឧត្តម​ផល្លា​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​តែ​ជំងឺ​មហារីក​​ មួយ​រយៈ​កន្លង​​មក​ហើយ​ដោយ​ក្នុង​នោះ​មាន​បងប្អូន​អ្នក​សិល្បៈ​បាន​ប្រមូល​កៀរគរ​ជា​ថវិកា ​ដើម្បី​ចូល​រួម​ចំណែក​​ជួយ​សំរួល​ដល់​​ការ​រក្សា​ព្យាបាល​។​

សូមចុចអាន៖ ស្លុត​​ចិត្ត​! ក្រោយ​ឈឺ​ធ្ងន់​ អ្នក​នាង​ ស៊ិន ឧត្តម​ផល្លា​ ប្រែប្រួល​ដល់​ថ្នាក់​នេះ​?

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​នេះ​ (២៨ ខែ​ឧសភា​ ឆ្នាំ​២០២១​) យោង​តាម​ការ​បង្ហោះ​របស់​កូន​ស្រី​អ្នក​នាង ស៊ិន ឧត្តម​ផល្លា​នៅ​ល​បណ្ដាញ​សង្គម​ ​បាន​ឱ្យ​ដឹង​ថា​ខណៈ​ពេល​នេះ​មច្ចុរាជ​បាន​ឆក់​យក​ជីវិត​អ្នក​ម្ដាយ​របស់​​ខ្លួន​បាត់​ទៅ​ហើយ​។

ត្រយង​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​អ្នក​នាង​ ស៊ិន​ ឧត្តម​ផល្លា​ និង សូម​បួងសួង​សូម​ឱ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​អ្នក​នាង​បាន​ទៅ​ដល់​សុគតិភព​៕

Telegram-Troryorng
Share.