ស្វាយរៀង ៖ បុរសម្នាក់ជាគ្រូបង្រៀន បានស្លា.ប់ ចំណែក៣នាក់ទៀតជាម្តាយនិងកូន រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ បើករថយន្តលឿនរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលទឹកប្រឡាយ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលលេខ ១៥៣/២ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍មានឈ្មោះ សោម ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងថ្ម ឃុំ ថ្នាថ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង ។ ចំណែកស្ត្រីចំណាស់ម្នាក់ត្រូវជាម្តាយ រងរបួសធ្ងន់ មានឈ្មោះ អ៊ី ស៊ុន អាយុ៥០ឆ្នាំ មុខរបរកសិករ រងរបួសបាក់ភ្លៅខាងស្តាំ និងក្មេងប្រុស២នាក់ត្រូវជាកូន រងរបួសស្រាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្ត ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2C-2366 បើកពីកើតទៅលិច ល្បឿនលឿន តាមផ្លូវក្រវ៉ាត់ព្រំដែន លុះដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់ម្នាក់ រីឯម្តាយនិងកូនរងរបួស ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នារត់ទៅជួយ និងនាំយកជនរងគ្រោះដែលរងរបួសចេញពីក្នុងរថយន្ត បញ្ជូនទៅមន្ទីរពេទ្យ។ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រូសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង ពោធិ៍សែនជ័យ

Share.