ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ត បានបុកប៉ះគ្នាពេញទំហឹង កាលពីវេលាម៉ោងយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវមិត្តភាព ត្រង់ចំណុចផ្លូវឡេីងចំការអ៊ុហូល ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាម៉ូតូ០១គ្រឿង ម៉ាក HONDA XR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IV-9595 អ្នកបេីកបរ(មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងស្វែងរកសាច់ញាតិ) បើកបរពីលិច ទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បានបត់ឆ្វេងត្រូវបានរថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8676 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ បុកហើយគេចខ្លួនបាត់ក្រោយពេលកេីតហេតុ ដែលមានទិសដៅផ្ទុយគ្នា។

គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងសវែងរកក្រុមគ្រួសារដេីម្បីប្រគល់ជូនយកទៅធ្វេីបុណ្យតាមប្រពៃណី។

រីឯរថយន្ត និងម៉ូតូ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.