ផលិតកម្ម LD ទើបតែបញ្ចេញ Trailer​​ ភាពយន្តថ្មីដែលមានចំណងជើងថា «លោកប៉ាមហាកូរ» ដែលមានការចូលរួមសម្ដែងពីសំណាក់តារាជើងចាស់ ទេព រិនដារ៉ូ និងតារាវ័យក្មេងល្បីៗជាច្រើនរូប។ នៅមិនទាន់ដល់ថ្ងៃចាក់បញ្ចាំងផង ស្រាប់តែគេឃើញមានអ្នកលេងបណ្ដាញសង្គមចេញមុខរិះគន់។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានបោះសម្ដីរិះគន់ថា «ចាំមើល Producer គេ drama ពេលអត់អ្នកមើល» និងមានម្នាក់ទៀតថា «គេដាក់ aba សុំលុយទៀតហ»។ សម្ដីនេះបានធ្វើឱ្យចាងហ្វាងផលិតកម្ម LD ក្ដៅស្លឹកត្រចៀកខ្លាំងមិនស្ទើរ ហើយលោកសង្កត់ធ្ងន់ថា ខាងផលិតកម្មLD តែងតែរកតំលៃពិតប្រាកដឱ្យផលិតករភាពយន្តជាតិ។

តាមការៀបរាប់របស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហោះថា ៖ «អត់ទោសប្អូនតើប្អូនទាំងពីរ គិតថាផលិតករដូចបងគិតដូចប្អូនទាំងពីរដែលកំពុងតែគិតនិងមែន រូបដែលប្អូនកំពុងតែcomment ជារូបរបស់ផលិតកម្មLD ហើយ LD តែងតែរកតំលៃពិតប្រាកដអោយផលិតករភាពយន្តជាតិ សូមប្អូនទាំងពីរគិតឡើងវិញ ព្រោះពួកបងពិតជាត្រូវការ ការអោយតំលៃពិតប្រាកដ មិនមែនអោយតំៃលតាម aba ដូចប្អូនកំពុងតែនិយាយនោះទេ។ អរគុណ»។

សូមជម្រាបថា ភាពយន្ត «លោកប៉ាមហាកូរ» គ្រោងបញ្ចាំងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២នេះ នៅក្នុងរោងភាពយន្ត៕

Share.