អ្នករកស៊ីអនឡាញល្បីឈ្មោះម្នាក់ ទ្រិញ ផល្លា ដែលមហាជនអ្នកលេងបណ្ដាញសង្គមភាគច្រើនស្គាល់ថា ប្រពន្ធលោក ជឿន ប៊ុនចក់ ហៅពូចក់ នៅពេលថ្មីៗនេះ ស្រាប់គេឃើញអ្នកចេញមុខមកបកស្រាយរឿងរ៉ាវការប្រើអំពើហិង្សាក្នុងគ្រួសារកន្លងមក។ នៅក្នុងនោះមហាជនជាច្រើនបានដាក់សញ្ញាសួរថា គឺជារឿងពិត ឬគ្រាន់តែជាការសម្ដែងឡើងម្ដងទៀត ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនក្នុងការលក់ផលិតផល។

អ្នកនាង ទ្រិញ ផល្លា បានលើកឡើងនៅមុខអ្នកសារព័ត៌មានជាច្រើននាក់ថា ការមកនិយាយពីអំពើហិង្សាដែល ពូចក់ បានធ្វើបាប និងគំរាមសម្លាប់មកលើអ្នកនាងគឺជារឿងពិត មិនមែនប្រឌិតឡើងនោះទេ។ អ្នកនាងថា អ្នកនាង និងពូចក់គឺកំពុងមានកូនជាមួយគ្នា ដោយបានត្រួតពិនិត្យតេស្តទឹកនោម ក៏ប៉ុន្តែនៅមិនទាន់បានទៅពិនិត្យនៅមន្ទីរពេទ្យនៅឡើយទេ។ នាងបន្តទៀតថា មេបាល់របស់ ពូចក់ ឈ្មោះនាយទីបានបញ្ជារឱ្យពូចក់ កាត់ឈាមមួយដុំនោះចោល រហូតធ្វើឱ្យអ្នកនាងទ្រាំលែងបាន។ លុះពេលដល់ថ្ងៃកើតហេតុរងហិង្សាពីពូចក់ អ្នកនាង ទ្រិញ ផល្លា ថាព្រោះអ្នកនាងបានថតឆាតឆ្លើយឆ្លងរបស់ពូចក់ ទុកជាភ័ស្តុតាង។ អ្នកនាងថាទៀត ពូចក់បានគំរាមថា បើមិនប្រគល់រូបភាពឆាតឆ្លងឆ្លើយនោះមកឱ្យលោកវិញទេ នោះលោកនឹងមិនឱ្យអ្នកនាងរស់ឡើយ។

ភរិយាលោក ប៊ុនចក់ បានលើកឡើងទៀតប្រាប់អ្នកសារព័ត៌មាន ពីរឿងពិតនៃការប្រើហិង្សាររធ្ងន់ធ្ងរលើអ្នកនាងដល់ថ្នាក់រលូតកូនក្នុងផ្ទៃ និងប្រកាសជាការផ្លូវប្តឹងឡើងតុលាការនិងក្រសួងពាក់ព័ន្ធ។

ការបកស្រាយបញ្ហារឿងក្នុងគ្រួសាររបស់អ្នកនាង ទ្រិញ ផល្លា និងពូចក់ បានធ្វើឱ្យផ្អើលអស់មហាជន រួមទាំងអ្នកសិល្បៈផងដែរ ក្នុងរឿងនោះគេឃើញមានលេចឡើងនូវសម្ដីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានរៀបរាប់ថា ៖​«នាងប្រឌិតដើម្បីយកឈ្នះអាចក់ទេដឹង?តែមិនគាំទ្រអំពើហឹង្សាទេ។ រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​។ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាងអើយនរណាជឿនាងអស់ស្រូវពូជ៕»។

គេនៅចាំបានថា លោក ជឿន ប៊ុនចក់ និងអ្នកនាង ទ្រិញ ផល្លា បានរៀបការជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយរៀបការហើយគេឃើញបុគ្គលមានមុខមាត់នៅលើសង្គមអនឡាញន៍ទាំងពីរនាក់នោះ រស់នៅយ៉ាងមានសុភមង្គលជាមួយគ្នា និងចុះសម្រុងគ្នាណាស់ តែបន្តមកដល់ពេលលក់ផលិតផលអនឡាញន៍ស្រាប់តែភរិយាពូចក់ចេញមកទម្លាយរឿង លោក ប៊ុនចក់ តែងតែលួចស៊ីចុកស្រីក្រៅ ប៉ុន្តែអ្នកនាងខំអត់ធ្មត់លាក់បាំងភ្នែកមហាជនព្រោះចិត្តស្រឡាញ់ និងចង់ទុកឱកាសឱ្យ ពូចក់ តែប៉ុណ្ណោះ៕

Share.