ក្រោយ​ឆ្លងកាត់​៣​ប្រកួត​ជាប់ៗគ្នា ក្រុម​បាល់ទះ​នារី​ចំនួន​៣ប្រទេស មាន​ជប៉ុន អាមេរិក និង​ទួរគី សុទ្ធ​តែ​​រក​បាន​ជ័យជម្នះ​ជាប់ៗគ្នា ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2021 FIVB Volleyball Women’s Nations Leagueដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី។

ជ័យជម្នះ​៣ប្រកួត​របស់​ជប៉ុន បាន​យក​ឈ្នះ​ថៃ​ ៣សិតទល់០ ហើយ​បន្ត​ឈ្នះ​ចិន​ ៣សិត​ទល់០ ​និង​ចុងក្រោយ​នៅ​ថ្ងៃ​២៧ ឧសភា ម្សិល​មិញ​បាន​យក​ឈ្នះ​​កូរ៉េខាងត្បូង ៣សិត​ទល់០​ទៀត។

ចំណែក​ក្រុម​អាមេរិក វិញ​​ប្រកួត​ដំបូង​ឈ្នះ​សាធារណរដ្ឋ​ដូមីនីក ៣សិត​ទល់០ បន្ត​ឈ្នះ​កាណាដា ៣សិត​ទល់០ និង​ចុងក្រោយ​បន្ត​ឈ្នះ​ ប្រេស៊ីល ៣សិត​ទល់១​សិត។

រី​ឯ​ក្រុម​ទួរគី វិញ​ប្រកួត​បើក​ឆាក​ឈ្នះ​សែប ៣សិត​ទល់២សិត បន្ត​ឈ្នះ​​អ៊ីតាលី ៣​សិត​ទល់០ និង​ចុងក្រោយ​ឈ្នះ​​ប៉ូឡូញ ៣សិត​ទល់១សិត។

លទ្ធផល​និង​វីដេអូ​ហាយឡាយ​ថ្ងៃ​ទី១ សូម​ចុច​មើល​នៅ​ទីនេះ…

លទ្ធផល​និង​វីដេអូ​ហាយឡាយ​ថ្ងៃ​ទី២ សូម​ចុចមើល​នៅ​ទីនេះ…

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​គ្រប់​ការ​ប្រកួត​ក្នុង​ថ្ងៃ​ទី៣៖

Share.