កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់ Tiffy Army FC បានប្រកាសនាំចូលខ្សែការពារថ្មី Jonny Campbell ត្រៀមសម្រាប់ Cambodian Premier League ជុំទី២។

ខ្សែការពារសញ្ជាតិអាមេរិក វ័យ៣០ឆ្នាំ កម្ពស់១.៨៥ម៉ែត្ររូបនេះ បានប្រឡូកក្នុងបាល់ទាត់អាស៊ី កាលពីឆ្នាំ២០១៧ ដោយចូលរួមជាមួយនឹងក្រុម Chachoengsao Hi-Tek F.C នៅលីគលំដាប់ទី៣របស់ប្រទេសថៃ ក្រោយលេងបានមួយរដូវកាល។

លុះដល់ឆ្នាំ២០១៨ Campbell ក៏បានយល់ព្រមចូលរួមជាមួយភ្នំពេញក្រោនចំនួន១រដូវកាល មុនពេលផ្ទេរទៅរួមរស់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ចុងឆ្នាំ២០១៩ និងបន្តទៅកាន់ United City FC របស់ហ្វីលីពីន នៅឆ្នាំ២០២១៕

Share.