នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២នេះ តួឯកស្រីឥណ្ឌា នាង Alia Batt ល្បីឈ្មោះពីភាពយន្តភាគ Gangubai Kathiawadi ស្ត្រីខ្លាំងជាម៉ាហ្វៀសោភានី បានបង្ហោះដំណឹងល្អនៅលើអ៊ីនស្ដាក្រាមរបស់នាងឱ្យអ្នកគាំទ្របានដឹងថា នាងកំពុងតាំងគភ៌បុត្រដំបូងជាមួយស្វាមីគឺលោក Ranbier Kapoor បន្ទាប់ពីនាងរៀបអាពាហ៍ពិពាហ៍បាន២ខែ។

តារាស្រីឥណ្ឌា នាង Alia Batt បានរៀរាប់នៅលើអ៊ីនស្ដាក្រាមថា ៖ «កូនរបស់យើងកំពុងចាប់កំណើតហើយ»។ ដំណឹងនេះបានធ្វើឱ្យហ្វេនអ្នកគាំទ្ររំភើបចិត្តខ្លាំងមែនទែន និងបានចូលរួម Comment ជូនពរនាងឱ្យថែរក្សាសុខភាពឱ្យបានល្អផងដែរ។

គេនៅចាំបានថា នាង Alia Batt និងស្វាមី គឺលោក Ranbier Kapoor បានរៀបការនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២កន្លងមកនេះ ហើយអ្នកទាំងពីរផ្ដើមមើលចិត្តគ្នា តាំងពីបញ្ចប់ការងារថតភាពយន្តភាគ Brahmastra ៕

Share.