សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ឡាវ បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ​ឆ្នាំ​២០២២ ថា​ពាន​រង្វាន់ LFF Cup 2022 ​​របស់​ប្រទេស​ខ្លួន​ មាន​ក្រុម​ចូលរួម​ចំនួន ៧ ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវកាល​ឆ្នាំ​២០២២ នេះ។

ក្រុម​ទាំង​៧ នោះ​មាន៖
១) Young Elephants
២) Laos Armmy FC
៣) VFC Viengchanh Football Club
៤) Ezra FC
៥) Master7 FC
៦) Luangprabang Football Federation
៧) F.C.Champasak

ក្នុងនោះសហព័ន្ធបាល់ទាត់ឡាវ (LFF) ក៏បានប្រកាសថា Lao Ford City Ltd. នឹងក្លាយជាអ្នកឧបត្ថម្ភពានរង្វាន់ LFF Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងចំនួនបួននៃទីក្រុងវៀងច័ន្ទន៍ ចំប៉ាសាក់ និងហ្លួងប្រាបាងក្នុងខែសីហាឆ្នាំនេះ៕

Share.