បរទេស៖ ពិព័រណ៍ «ឋាននរក និងខ្មោចនៅអាស៊ី» ឬ Hells and Ghosts in Asia ដែលនឹងប្រព្រឹត្តទៅនៅសារមន្ទីរវិចិត្រសិល្បៈ Tainan Museum of Fine Arts Hall 2 កាលពីថ្ងៃទី 25 ខែមិថុនា ឆ្នាំ២០២២នេះនៅទីក្រុងតៃវ៉ាន់។

នេះជាលើដំបូងហើយ ដែលមានការប្រមូលផ្ដុំនូវប្រភេទខ្មោច ព្រាយ បិសាច អាសូរកាយ ទាក់ទងទៅនឹងវិញ្ញាណដែលស្ថិតនៅក្នុងជំនឿ និងសិល្បៈភាពយន្ត យកមកតាំងពិព័រណ៍ជាសាធារណៈ ដោយផ្អែកលើប្រធានបទខ្មោចក្នុងតំបន់អាស៊ីភាគខាងកើត ក្រៅពីខ្មោចឆៅ Zombie ។

ការតាំងពិពណ៌ត្រូវបានបែងចែកការចូលទស្សនាជាតំបន់និងផ្នែកទៅតាមវប្បធម៌បុរាណរបស់ប្រទេស ជប៉ុន ថៃ និងចិន រួមទាំងស្នាដៃសិល្បៈរបស់សិល្បករ រហូតដល់ការទស្សនាវប្បធម៌អ៊ឺរ៉ុបបង្កើតឡើងចុងក្រោយបង្អស់។ ពិព័រណ៍ «ឋាននរក និងខ្មោចនៅអាស៊ី» បានបង្ហាញអំពីភាពភ័យខ្លាច និងការស្រមើលស្រមៃជាច្រើនសតវត្សរបស់អាស៊ី។ ពិព័ណ៌នេះរៀបចំឡើងដោយ Julian Brown អ្នកថែរក្សាអរិយធម៌អាស៊ីនៅសារមន្ទីរ Quay Brownlee ជាមួយនឹងការរៀបចំ និទានរឿងរបស់ Julien Rousseau ដែលបានសកស្រង់បទពិសោធន៍ពាក់ព័ន្ធរឿងរ៉ាវវិញ្ញាណមានពិត។

នៅអាស៊ី និងលោកខាងកើត មានរឿងព្រេងខ្មោច និងរឿងអបិយជំនឿ ជាច្រើនបានឆ្លងកាត់សម័យកាលខុសៗគ្នា ហើយជំនឿនៃរឿងព្រេងទាំងអស់នោះត្រូវបានចម្លងឱ្យគ្នាដឹងតាមការនិយាយតៗគ្នា និងមានខ្លះកំណត់ត្រាអក្សរសាស្ត្រ ឬគម្ពី។ ក្រៅពីវិទ្យសាស្ត្រទំនើប អបិយជំនឿនៅតែមិនរលុបពីជំនឿរបស់ប្រជាជនក្នុងតំបន់អាស៊ី ទើបបានជាបង្កើតឱ្យមានពិព័រណ៍ «ឋាននរក និងខ្មោចនៅអាស៊ី» ជាលើកដំបូងក្នុងពិភពលោក៕

Share.