លោកគ្រូ មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា ចាត់ទុកជ័យជម្នះរបស់កាលពី​ម្សិល​មិញ ជា​សញ្ញាណ​មួយ បង្ហាញ​ថាបាល់​ទាត់​កម្ពុជា កំ​ពុង​រីក​ចម្រើន​ទៅ​មុខ។

នេះបើយោងតាមការ​លើក​ឡើង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន ក្រោយ​ចប់​ការ​ប្រ​កួត​ជា​មួយ​ក្រុម​ម្ចាស់ផ្ទះ Bali United ដែលវិសាខាបាន​យក​ឈ្នះ ក្នុងលទ្ធផល ៥-២ ពានរង្វាន់ AFC Cup 2022​ ពូល G។

លោក មាស ចាន់ណា លើកឡើងដូច្នេះថា៖«ថ្ងៃនេះ ខ្ញុំសប្បាយរីករាយមែនទែនដែលក្រុមរបស់យើងធ្វើបានល្អមែនទែន។ ការប្រកួតឈ្នះថ្ងៃនេះ គឺជាសញ្ញាណមួយដែលបង្ហាញ មិនត្រឹមតែក្លិបកីឡាបាល់ទាត់វិសាខា នោះទេ គឺបង្ហាញដល់ប្រទេសកម្ពុជាទាំងមូលថា វិស័យបាល់ទាត់កម្ពុជាកំពុងតែរីកចម្រើនទៅមុខ»៕

Share.