ក្រុមបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា រកបានជ័យជម្នះ២ប្រកួតជាប់ៗគ្នាក្នុងវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2022 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្រោយបន្តយកឈ្នះម្ចាស់ផ្ទះ Bali United កាលពីរសៀលថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

លទ្ធផល២ប្រកួតរបស់វិសាខានៅ AFC Cup 2022៖
– វិសាខា 2-1 Kaya F.C.–Iloilo របស់ហ្វីលីពីន លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 5-2 Bali United របស់ឥណ្ឌូនេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta។

សម្រាប់ប្រកួតបិទពូលរបស់វិសាខា នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខលើទីលានដដែលដោយប៉ះក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នសម្រាប់ពូល G៖
1. វិសាខា ឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ
2. Bali United FC ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
3. Kedah Darul Aman ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
4. Kaya F.C–Iloilo ចាញ់ទាំង២ មិនមានពិន្ទុ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នសម្រាប់ពូល H៖
1. PSM Makassar ឆ្លងកាត់២ប្រកួត ឈ្នះទាំង១ ស្មើ១ មាន៤ពិន្ទុ
2. Kuala Lumpur City ឆ្លងកាត់១ប្រកួត ស្មើ១ មាន១ពិន្ទុ
3. Tampines Rovers ឆ្លងកាត់១ប្រកួត ចាញ់១ មិនមានពិន្ទុ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នសម្រាប់ពូល I៖
1. Viettel ឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ
2. Hougang United ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ
3. ភ្នំពេញក្រោន ចាញ់ទាំង២ មិនមានពិន្ទុ
4. Young Elephants ចាញ់ទាំង២ មិនមានពិន្ទុ។

**ករណីពូលទាំង៣នៅតំបន់អាស៊ាន
ប្រសិន​បើក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល G
– ក្រុមលេខ១ពូល G vs ក្រុមលេខ១ពូល I
– ក្រុមលេខ១ពូល H vs ក្រុមលេខ២ល្អពូល G
ប្រសិន​បើក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល H
– ក្រុមលេខ១ពូល H vs ក្រុមលេខ១ពូល G
– ក្រុមលេខ១ពូល I vs ក្រុមលេខ២ល្អពូល H
ប្រសិន​បើក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល I
– ក្រុមលេខ១ពូល I vs ក្រុមលេខ១ពូល H
– ក្រុមលេខ១ពូល G vs ក្រុមលេខ២ល្អពូល I។

ដូច្នេះប្រសិនបើវិសាខាឡើងទៅជុំបន្ត AFC Cup 2022 នឹងត្រូវជួបក្រុម៖
– វិសាខា ឈរលេខ១ vs ក្រុមលេខ១ពូល I (ករណីក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល G)
– វិសាខា ឈរលេខ១ vs ក្រុមលេខ១ពូល H (ករណីក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល H)
– វិសាខា ឈរលេខ១ vs ក្រុមលេខ២ល្អពូល I (ករណីក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល I)
– វិសាខា ឈរលេខ២ vs ក្រុមលេខ១ពូល H (ករណីក្រុម​លេខ២ល្អ​បំផុត​មក​ពី​ពូល G)៕

Share.