ភ្នំពេញ ៖  បុរសម្នាក់ បើកJEEP បុករបង ទ្វារ ដែក ផ្ទះ ប្រជាពលរដ្ឋ  និង បន្ត ទៅ បុក  បង្គោល ភ្លើងបន្ថែមទៀតបន្ទាប់ត្រូវបានបុកដោយរថយន្តព្រូស១គ្រឿងទៀត។

ហេតុ ការណ៍ មួយនេះកើតឡើងនៅវេលាម៉ោង ២:០០  រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ ខែមិថុនា  ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ២៩៤ កែងនឹងផ្លូវព្រះនរោត្តម  នៅក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

តាមប្រភព នៅ កន្លែង កើត ហេតុ  បានឲ្យដឹងថា  ៖  នៅមុនពេលកើតហេតុបានឃើញ រថយន្តម៉ាក Toyota Prius  មួយ គ្រឿង ពណ៌  ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ2AX-1803  បេីក ដោយ បុរស ម្នាក់  ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ ២៩៤  ក្នុង ទិស ដៅ ពី កេីត ទៅ លិច  ។លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុម្តុំស្តុបផ្សារកាប់ គោ  បំបែកជាបួនបម្រុងបត់ តាម បណ្ដោយ ផ្លូវ មហាវិថី ព្រះ នរោត្តម  ក៏ស្រាប់តែមានរថយន្តម៉ាក  JEEP មួយគ្រឿង  ពណ៌ ខ្មៅ  ពាក់ ស្លាក លេខ ភ្នំពេញ2BJ-9968  បើក ដោយ បុរស ម្នាក់  ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ ២៩៤  ក្នុង ទិស ដៅ ស្របគ្នា ។

ខណៈពេល នោះ រថយន្ត ទាំង ពីរ ក៏ បាន បុក គ្នា ពេញ ទំហឹង បណ្ដាល ឲ្យ រថយន្ត ស៊េរី ទំនើប ម៉ាក JEEP រេចង្កូត បុក  របងទ្វារ ដែក ផ្ទះ ប្រជាពលរដ្ឋ  បណ្ដាល ឲ្យ ខូច ខាត ទ្រព្យសម្បត្តិ  ខាង ក្នុង  រថយន្ត មិន ទាន់ អស់ ល្បឿ ន ជ្រុល ទៅ បុក បង្គោល ប្រអប់ ភ្លេីង  បន្ថែម ទៀត បណ្ដាល ឲ្យ វៀចទ្រេត ខូច ខាត។  រី ឯរថយន្ត រងការ ខូចខាតផ្នែក ខាង មុខ និង ជំហៀង ផ្នែក ខាង ស្ដាំ ទ្វារ ខាងមុខខ្ទេច ស្ទើរទាំងស្រុងនិងបណ្តាលឲ្យបុរស ជាម្ចាស់ រថយន្ត រងរបួស ស្រាល ។

រថយន្តម៉ាក Toyota  Prius  ទទួល រងការ ខូចខាត ចំផ្នែក ខាង មុខ ខ្ទេច យ៉ាង ដំណំ ។

បន្ទាប់ ពី កេីត ហេតុ ម្ចាស់រថយន្ដ ម៉ាក Toyota Prius  ក៏ បន្ត បេីក គេច ខ្លួន ចេញ ពី កន្លែង កើត ហេតុ  ទៅ ដល់ ត្រង់ ចំណុច ស្តុប ទួល ទំពូង  សង្កាត់ ទន្លេ បាសាក់  ខណ្ឌ ចំការមន  ទេីប កម្លាំង កងរាជ អាវុធ ហត្ថ ល្បាត ភូមិ សាស្ត្រ  ប្រទះ ឃើញ  ធ្វើអន្តរាគមន៍ ឃាត់ រថយន្ត  និង អ្នក បេីក ប្រគល់ ជូន សម្ថកិច្ច ខណ្ឌ បឹងកេងកង  ជូន ទៅកន្លែងកេីត ហេតុវិញ ដើម្បី ដោះ ស្រាយ ។

ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ជំនាញ  បានចុះ វាស់ វែង  រួចយក រថយន្ត ភាគី ទាំង សងខាងយកទៅរក្សាទុក នៅ  ការិយា ល័យ ចរាចរណ៍ ផ្លូវ គោក  នៃស្នងការ ដ្ឋាន នគរបាល រាជធានី  ដេីម្បី រង់ចាំ ធ្វើ ការ ដោះ ស្រាយ គ្នា នៅ ពេលក្រោយ បន្តទៀត៕

អត្ថបទ៖លី សុភ័ស្ត

Share.