ភ្នំពេញ៖បុរសម្នាក់បើករថយន្ដឡុចសុី RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AL-4323 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ ចំនុចផ្សារដើមគរ ក៏រេចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់មួយផ្ទាំង ឯរថយន្ដ រងការខូចខាតដោយដាច់ កាឡេ កង់អស់មួយចំហៀងផ្នែកខាងមុខ។តែជាសំណាងល្អមិនបង្កអោយមាន អ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះ មកដល់ទីតាំងកើតហេតុ ស្ទូចរថយន្ដបង្ករ យកទៅរក្សាទុកនៅការិយាល័យនគរបាលផ្លូវគោករាជធានី រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.