ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី កំពុង​តែ​ដំណើរ​ការ​ប្រកួត​នៅ​តាម​តំបន់​នីមួយៗ​ក្នុង​ទ្វីប ខណៈ​ពេល​នេះ​តំបន់​អាស៊ី​ភាគ​ខាង​លិច​បាន​រក​ឃើញ​ក្រុម​ចំនួន​៤ ឆ្លង​ផុត​វគ្គ​ចែក​ពូល តែ​ត្រូវ​ប៉ះ​គ្នា​ជា​បន្ត​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ជាង​គេ​២ក្រុម​តំណាង​តំបន់​មួយ​នេះ។

តំបន់​អាស៊ី​ភាគ​ខាង​លិច​មាន​ពូល A, ពូល B, ពូល C ដោយ​​រក​​ឃើញ​​ក្រុម​លេខ១​តាម​ពូល​ដូចជា៖
​-ពូល A: ក្រុម Al-Ahed របស់​លីបង់
-​ពូល​B: ក្រុម ​Al-Muharraq របស់​បារ៉ែន
-​ពូល C: ក្រុម Al-Kuwait របស់​ក្រុម​គុយវ៉ែត
-ក្រុម Al-Salt របស់​ហ្សកដានី ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ល្អ​​ជាង​គេ​បើ​ធៀប​នឹង​ក្រុម​​ចំណាត់​ថ្នាក់​នេះ​២​ទាំង​៣ពូល​នេះ។

ដូច្នេះ​​ក្រុម​ទាំង​៤​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​​នៅ​តំបន់​អាស៊ី​ភាគ​ខាង​លិច ដោយ​​ធ្វើ​ឡើង​ចំនួន​២ជើង ក្នុង​ខែ​កញ្ញា ខាង​មុខ៖​
* Al-Ahed ប៉ះ ​Al-Muharraq
* Al-Salt ប៉ះ​ Al-Kuwait

សូម​បញ្ជាក់​ថា​ពានរង្វាន់ AFC Cup 2021 មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍ ដោយ​​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​កំណត់​ប្រទេស​មួយ​ធ្វើ​ម្ចាស់​ផ្ទះ​តាម​ពូល​នីមួយៗ៖
-ពូល A ធ្វើ​នៅទីក្រុង Manama ក្នុង​កីឡដ្ឋាន Al Muharraq Stadium ប្រទេស​ប៉ារ៉ែន
​-ពូល​B ធ្វើ​នៅទីក្រុង Amman ប្រទេស​ហ្សកដានី ប្រើប្រាស់​កីឡដ្ឋាន King Abdullah II Stadium
-ពូល C ធ្វើ​នៅទីក្រុង Amman ប្រទេស​ហ្សកដានី ប្រើប្រាស់​កីឡដ្ឋាន Amman International Stadium
-ពូល D ធ្វើ​នៅទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ ប្រើប្រាស់​កីឡដ្ឋាន National Football Stadium
-ពូល E ធ្វើ​នៅទីក្រុង Bishkek នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​ប្រើប្រាស់​កីឡដ្ឋាន Dolen Omurzakov Stadium
-ពូល F ធ្វើ​នៅទីក្រុង Dushanbe ប្រទេស​តាហ្ស៊ីគីស្ថាន ប្រើប្រាស់​កីឡដ្ឋាន Pamir Stadium
-ពូល G មិន​ទាន់​កំណត់
-ពូល H មិន​ទាន់​​កំណត់​ម្តង​ទៀត
-ពូល I មិន​ទាន់​កំណត់​ម្ដង​ទៀត
-ពូល J ធ្វើ​នៅ​ទីក្រុង​ហុងកុង ប្រើប្រាស់​កីឡដ្ឋាន Hong Kong Stadium

គិត​ត្រឹម​ពេល​នេះ​​បាន​បញ្ចប់​ការ​ប្រកួត​៥​ពូល​ បូក​ទាំង​​តំបន់​អាស៊ី​កណ្ដាល មាន​​៖
​-ពូល E ក្រុម​Ahal មក​ពី​ប្រទេស​ទួរមេនីស្ថាន
-ពូល F ក្រុម Nasaf របស់​អ៊ូបេគីស្ថាន

ចំណែក​កម្ពុជា មាន​ក្រុម​២​ចូលរួម​គឺ​ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ Metfone Cambodian League 2020 បឹងកេត ស្ថិត​នៅ​ពូល G ហើយ​ក្រុម​​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម Lalenok United របស់​ទីម័រខាងកើត ខណៈ​អ្នក​ឈ្នះ​ត្រូវ​ចូល​លេង​​ពូល I ។

Telegram-Troryorng
Share.