ភ្នំពេញ​៖​ បុរស​ជន​បរទេស​ម្នាក់បើក​ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ក្នុង​ស្ថានភាព​​ល្បឿន​លឿន​ ទៅ​បុក​ផ្ទប់​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​កៀបជាប់​កម្មករ​ម្នាក់​  រងរបួស​បាក់​ជើង​ទាំង​សង្ខាង​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ ។ 

ហេតុការណ៍​មួយ​នេះ​​បាន​កើត​ឡើងកាលពី​វេលាម៉ោង៩​ និង​៣០​ នាទី​យប់​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦A  ខាង​ជើង​របង​វត្ត​ព្រែក​លៀប​ ក្នុង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ។ 

យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតតហេតុ​បាន​បញ្ជាក់​ក្រុម​កាងារ​ឲ្យ​បាន​​ដឹងថា៖​ មុនពេលកើតហេតុ​  គេ​ បាន​ឃើញ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុម​ ៨០០super​ បាន​បើក​ប្រមូល​សំរាម​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៦A​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​យឺត​ៗ​ ដោយ​មាន​កម្មករចំនួន​ ០២នាក់​ជាអ្នក​លើកសំរាម​ បោះ​ចូល​ក្នុង​រថយន្ត​ ។ 

ខណៈ​ពេល​ដែល​រថយន្ត​ប្រមូល​សំរាម​ ធ្វើ​ដំណើរ​មកដល់​ចំនុច​កើត​ហេតុ​ ក៏ស្រាប់​តែ​មាន​រថយន្តស៊េរី​ ទំនើប​មួយគ្រឿង​ បាន​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​មក​ ក្នុង​ស្ថានភាព​បោះ​ពួយ​យ៉ាង​លឿន​ ក៏​ជ្រុល​​មក​បុក​ផ្ទប់​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ​ពេញ​ទំហឹង​ ​បណ្តាល​ឲ្យ​កៀបជាប់​កម្មករ​ម្នាក់ជាប់​​ដែក​ខាង​ក្រោយ​ រង​របួសធ្ងន់​ធ្ងរ​​បាក់​ជើង​ខ្ទេច​ទាំង​សង្ខាង​ និង​កម្មករ​ម្នាក់​ទៀត​ ទទួល​​រង​របួស​ស្រាល​ ។

រថយន្ត​បង្ក​ម៉ាក​ TOYOTA INNOVA  ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BC-1190  បើក​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​  មិន​ស្គាល់​អត្តសញ្ញាណ​ ។

ភ្លាមៗ​នោះ​ក៏​មាន​រថយន្ត​សាមុយ​បាន​មក​ដល់​ចំណុច​កើត​ហេតុ​រួច​បាន​ដឹក​កម្មករ​ រងគ្រោះ​ទាំង​២​  ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​។ 

ជន​រងគ្រោះ​ មានឈ្មោះ​  រ័ត្ន​  រ៉ាត់​  អាយុ​ ៣១ឆ្នាំ​  ជាបុគ្គលិកប្រមូលសំរាម​ របស់​ក្រុម​ ៨០០០ super  របួស​បាក់​ជាពីរ​កំណាត់​ ទាំង​សង្ខាង​ អាចនឹងពិការមួយជីវិត។ 

រថយន្ត​បង្ក​ម៉ាក​ TOYOTA INNOVA  ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BC-1190  បើក​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​  មិន​ស្គាល់​អត្តសញ្ញាណ​ ។

បន្ទាប់​ពី​កេីត​ហេតុ​ជន​រងគ្រោះ​ ត្រូវ​បាន​ ម្ចាស់​យានដ្ឋាន​នៅក្បែរ​កន្លែង​កេីតហេតុ​ យក​បំពង់​ផ្សារ​  មក​ផ្សារ​ផ្តាច់​កាង​ក្រោយ​រថយន្ត​ប្រមូលសំរាម​ ដេីម្បី​ជួយទាញ​ជនរងគ្រោះ​ចេញ​ពី​កាង​រថយន្ត​។  

រីឯ​​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​​ សមត្ថកិចធ្វើការ​ឃាត់​ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រែក​លៀប​ ចាត់​ការ​តាម​និតិ​វិធី​។

នៅ​សល់តែ​រថយន្ដ​បង្ករនិង​រថយន្ត​ប្រមូល​សំរាម​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

Share.