ក្លិបបាល់ទាត់ Port FC ដែលមានម្ចាស់ក្លិបលោកស្រី Nualphan Lamsam ឈ្មោះ​ហៅក្រៅ​ថា «Madam Pang» បានប្រកាសគ្រូបង្វឹកថ្មីលោក Scott Cooper ជនជាតិអៀរឡង់-អង់គ្លេស។

កាលពីរដូវកាល ២០២១/២២ នៅក្នុងលីគកំពូលថៃ Thai League 1 ក្លិបបាល់ទាត់ Port FC ក្រោមការដឹកនាំរបស់លោក Jadet Meelarp បញ្ចប់រដូវកាលស្ថិតនៅលេខរៀងទី៨ ក្រោយឆ្លងកាត់៣០ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់១៣ មាន៣៩ពិន្ទុ។

ក្រៅពីទទួលនាទីជាម្ចាស់ក្លិប Port FC លោកស្រី Nualphan Lamsam ក៏ជា​អ្នកជំនួញ​ជោគជ័យ ព្រមទាំងត្រូវបានសហព័ន្ធ​បាល់ទាត់​ថៃ (FAT) បាន​សម្រេច​តែងតាំងជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃផ្នែកបុរស​ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០២១កន្លង​ទៅ​ ដើម្បី​ជំនួស​តំណែង​លោក Akira Nishino គ្រូបង្វឹក​ជនជាតិ​ជប៉ុន ដែល​បានចាកចេញ បន្ទាប់​ពីដឹកនាំ​ថៃធ្លាក់ចេញពី​​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 តំបន់​អាស៊ី៕

Share.