ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយជាឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ 1S-0471 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក៏ត្រូវរថយន្តព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AS-6331 បើកបរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា រួចបត់ឆ្លងមកខាងឆ្វេង មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាត ដោយបាក់កផ្នែកខាងមុខ ឯរថយន្តរងការខូចខាតបែកបន្តិចបន្តួចផ្នែកខាងមុខ ចំណែកឯអ្នកបើកបរម៉ូតូរងរបួសបាក់ដៃម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយកម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅអធិការនរគបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

Share.